ភ្នំពេញ៖ ការថតវីដេអូ slow motion ឲ្យបានស្អាតដូចអ្នកឃើញក្នុងការផ្សាយពាណិជ្ជកម្មសាមសុងត្រូវមានការអត់ធ្មត់បន្តិច។ មានមនុស្សជាច្រើនអាចថតវាចេញដោយសារមានការអត់ធ្មត់ខ្លាំង ប៉ុន្តែឥទ្បូវនេះជាមួយនឹងការអនុវត្តបានត្រឹមត្រូវអ្នកអាចថតវីដេអូ Super Slow- mo បានយ៉ាងងាយស្រួល ដោយធ្វើតាមគន្លឹះខាងក្រោមនេះ៖

របៀបថតវីដេអូ slow motion របស់ S9 និង S9+ ឲ្យបានទ្បូយ

- ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរកម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹតដោយសារបច្ចេកវិទ្យា ត្រូវការចាប់យករូបភាព 960 frame ក្នុងមួយវិនាទីគឺត្រូវការពន្លឺគ្រប់គ្រាន់ ដូចនេះបើវាងងឹតពេក អ្នកអាចរកកន្លែងដែលមានពន្លឺល្អជាងហ្នឹង (ពន្លឺថ្ងៃគឺជាជម្រើសដ៏ល្អបំផុត)។

- កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក 0.2 វិនាទីនៃវីដេអូរបស់អ្នក ហើយពង្រីកវាទៅជា ៦វិនាទីវិញ។ ព្យាយាមរកសកម្មភាពល្អៗដែលអាចធ្វើឲ្យវីដេអូ Super Slow-mo អ្នកកាន់តែមានភាពទាក់ទាញ តែកុំព្យាយាមថតអ្វីមួយដែលមានរយៈពេលលើសពី ៣ ឬ ៤ វិនាទី (ដូចជាការលោតពីគំនរថ្មជាដើម) ចូរគិតអ្វីដែលអាចចាប់បានភ្លាមៗ។

- លំនឹង៖ ប្រើជើងទម្រកាមេរ៉ា (Tripod) ឬរកវិធីណាដែលអាចដាក់ទូរសព្ទ S9/S9+ ឬកាន់ឲ្យនឹងគឺជាវិធីល្អមួយ ព្រោះកម្មវិធី Super Slow-Mo ដំណើរការបានល្អបំផុតនៅពេលអ្នកអាចរក្សាលំនឹងទូរស័ព្ទអ្នកបានល្អ (វាបានបង្ហាញនៅលើ អេក្រង់ទូរស័ព្ទផងដែរពេលយើងថត Super Slow-mo ដែលអាចឲ្យទូរសព្ទអ្នកចាប់យកចលនា និងចាប់ផ្តើមថតបាន។

- ថតរូបជាច្រើនក្នុងពេលតែមួយ (Multi-take)៖ នៅក្នុងផ្នែក Settings នៃកាមេរ៉ា អ្នកត្រូវកំណត់ថា អ្នកចង់ឲ្យកម្មវិធី Super Slow-Mo អាចចាប់យករូបជាច្រើនក្នុងពេលតែមួយ ឬគ្រាន់តែថតយកតែមួយ។ ការចាប់យករូបជាច្រើនក្នុងពេលតែមួយនឹងប្រើប្រាស់ទំហំមេម៉ូរីអ្នកច្រើនជាង ប៉ុន្តែវាអាចជួយឲ្យអ្នកចាប់យកពេលវេលាដ៏អស្ចារ្យដែលអ្នកប្រាថ្នាចង់បាន។

យើងអាចថតវីដេអូ Super Slow-mo ដោយប្រើប្រាស់ Auto mode ឬ Manual Mode ដែលមានស្រាប់នៅលើកាមេរ៉ារបស់ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់ពីយើងថតវីដេអូ Super Slow-mo រួច យើងអាចធ្វើឲ្យវីដេអូ Super Slow-mo របស់យើងកាន់តែទាក់ទាញដោយយើងអាចធ្វើឲ្យវីដេអូយើងបញ្ច្រាស់មកវិញបាន (Reverse ឬ Swing) នៅលើទូរស័ព្ទ Galaxy S9 | S9+៕

សូមទស្សនាវីដេអូដែលបង្ហាញពីរបៀបថតវីដេអូ Super Slow-mo នៅលើទូរស័ព្ទ Galaxy S9 | S9+ ដោយលោក ឆេង សុភ័ក្ត្រ នៅខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]