ភ្នំពេញ៖ តារាសម្តែង និយមលេងឈុត សម្លៀកបំពាក់ថ្លៃៗ ព្រីម លីហ្សា បន្ទាប់ពីបង្ហាញឈុត រ៉ូបពណ៌សតម្លៃជាង ៧ពាន់ដុល្លារ ក្នុងព្រឹត្តិកាណ៍បង្ហាញម៉ូដ នៅ ប្រទេសសឹង្ហបុរី កាលពីអំឡុងសប្ដាហ៍មុន រួចមក ស្រាប់តែថ្មីៗនេះនាង បានបង្ហាញឈុតថ្មី មួយផ្សេងទៀត មានលក្ខណៈដូច រោមសត្វ ដែលមានតារាលំដាប់ ហូលីវូដ ជាច្រើន ធ្លាប់គ្រងរ៉ូបនេះ។ ឈុតថ្មី ដែលនាងបានស្លៀកបង្ហាញ ឲ្យមហាជនបានឃើញនេះ ត្រូវបាននាងអះអាងថា គឺមានតម្លៃរហូតទៅដល់ជាង ៨ពាន់ដុល្លារ ឯណោះ ខណៈដែលនាងបាន ចូលរួមបង្ហាញម៉ូដ សម្លៀកបំពាក់ដ៏ធំមួយនៅក្នុង ប្រទេសចិន តាមរយៈជំនួយការរបស់នាង ណែនាំឲ្យបង្ហាញម៉ូដ ឈុតខោអាវម៉ាក Loewe ។

ជាការពិត ថ្វីបើសកម្មភាពសិល្បៈក្នុងប្រទេសកម្ពុជា របស់ស្រីស្រស់ទងវងផែនថ្ពាល់ ក្រហមឆ្អៅ ព្រីម លីហ្សា មិនសូវមានសកម្មភាព មមាញឹកជាដុំ កំភួនក្ដី ក៏ប៉ុន្តែ បើក្រឡេកមើលពីសន្ទុះ ការងារសិល្បៈនៅលើ ឆាកអន្តរជាតិ ពោលគឺការចេញសម្ដែង នៅក្រៅប្រទេសវិញ ហាក់មានភាពកក្រើក ខ្លាំងជាងតារាល្បី ជាច្រើនដួងទៀត ដែលមានឈ្មោះបោះសំឡេង ប្រហាក់ប្រហែលនាង។ ពិតហើយថា ព្រីម លីហ្សា តែងតែក្ដាប់បាន ឱកាសជាមោទនភាព ក្នុងការចេញទៅបង្ហាញ ម៉ូដសម្លៀកបំពាក់ ម៉ាកល្បីៗ នៅឯបរទេស ជាញឹកញាប់ ហើយម៉ូដខោអាវ ដែលនាងបានស្លៀក គឺសុទ្ធសឹងតែមានតម្លៃថ្លៃៗ កប់ពពក ក្បែរៗ ម៉ឺនដុល្លារឯណោះ។

តារាសម្តែងនិយមស្លៀកសម្លៀកបំពាក់ថ្លៃៗនិងកាក់កបតែទីផ្សារក្រៅប្រទេស ព្រីម លីហ្សា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា "ជាការពិត ខ្ញុំបានទៅ ចូលរួម បង្ហាញម៉ូដ នៅក្នុងប្រទេសចិន តាមរយៈការអញ្ជើញ ពីផលិតផលសម្លៀក បំពាក់ម៉ាក Loewe ដែលមានអ្នករចនាម៉ូដ នៅសហរដ្ឋអាមេរិក និងផលិតនៅក្នុង ប្រទេសបារាំង ។ ចំណែកឯតម្លៃរ៉ូបអាវមួយនេះវិញ គឺមានតម្លៃជាងរហូត ដល់៨ពាន់ដុល្លារឯណោះ "។

ព្រីម លីហ្សា បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ននាងមានការមមាញឹកយ៉ាងខ្លាំង ក្នុងការបង្ហាញម៉ូដនៅក្រៅ ប្រទេសចំណែក នៅក្នុងស្រុកវិញ នាងហាក់ដូចជា ស្ងប់ស្ងាត់ បន្តិចមែន ។ មូលហេតុដែលនាងបាន ទៅដើរម៉ូដនៅ បរទេសជាញឹកញយ និងសុទ្ធសឹងជា លក្ខណៈអន្តរជាតិនេះ ព្រោះនាងមានជំនួយការ ម្នាក់នៅសឹង្ហបុរី ដែលជួយ ខិតខំ ដើររកទីផ្សារឲ្យនាង បានដើរម៉ូដ ជាច្រើនប្រទេស ខណៈជំនួយការ ដែលតែងតែរកទីផ្សារ ឲ្យស្រីស្រស់ព្រីម លីហ្សា ដើរម៉ូដនៅក្រៅប្រទេសនេះ គឺនាងត្រូវ ចំណាយឲ្យ រហូតដល់ ៣ពាន់ដុល្លារ ក្នុងមួយលើកៗ ។

ប៉ុន្តែចំពោះប្រភពក្នុងការចំណាយ ទៅលើជំនួយការរបស់នាង រហូតទៅដល់ខ្ទង់ ៣ពាន់ដុល្លារនេះ ដោយសារតែ ពេលនាងសម្ដែង ក្នុងកម្មវិធីបង្ហាញម៉ូដ ជាលក្ខណៈ អន្តរជាតិម្ដងៗ ព្រីម លីហ្សា អាចទទួលបានចំណូល មកវិញច្រើនទ្វេរដង ខ្ទង់រាប់ម៉ឺន ដុល្លារឯណោះ ។ អាចនិយាយបានថា "បោះនុយតូចស្ទួចបានត្រីធំ" ទើបនាង មិនខ្វល់ពីការ ចំណាយ ទៅលើជំនួយការកំប៉ិកកំប៉ុក នៅក្រៅប្រទេសនេះទេ។

មហាជនគេសង្កេតឃើញថា តារាសិចស៊ីថ្ពាល់ផ្អែម ព្រីម លីហ្សា តែងតែស្លៀកបង្ហាញឈុតសម្លៀកបំពាក់ មានតម្លៃថ្លៃៗ ឲ្យទស្សនិកជន បានឃើញជាញឹកញាប់ ។ មិនតែប៉ុណ្ណោះគេកម្រឃើញ តារាខ្មែរណាម្នាក់អាច មានលទ្ធភាពហ៊ានស្លៀក សម្លៀកបំពាក់ថ្លៃៗ រហូតទៅដល់ រាប់ពាន់ដុល្លារដូចជា ស្រីស្រស់ ព្រីម លីហ្សា ណាស់ ។

តាមរយៈសកម្មភាពសិល្បៈទាំងអស់នេះ បានញ៉ាំងឲ្យតារាសម្ដែងល្បីឈ្មោះ ព្រីម លីហ្សា អាចដណ្ដើមបាន ទីផ្សារប្រជាប្រិយភាព នៅក្រៅប្រទេស យ៉ាងក្រាសក្រែល ស្ទើរមិនគួរឲ្យជឿ និងត្រូវបានជាប់ឈ្មោះថា ជាតារាលេងម៉ូដសម្លៀកបំពាក់ ថ្លៃៗជាងគេក្នុង ចំណោមតារាខ្មែរល្បីៗ ក្នុងប្រទេសកម្ពុជា៕

 

 

ដោយ ៖ ដើមអម្ពិល

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា