បច្ចុប្បន្ននេះមានកន្លែងលក់ម្ហូបអាហារជាច្រើន ជាពិសេសនោះគឺអាហារសម្រន់តែម្តង ដែលមានលក់តាមហាង តាមបណ្តាផ្លូវជាច្រើន មិនថាអាហារនោះជាអាហារថ្លៃ ឫក៏ថោកនោះទេ មិនត្រឹមតែប៉ុណ្ណោះ មនុស្សគ្រប់រូបចូលចិត្តហូបរបស់បែបនេះច្រើនជាងតាមហាង ព្រោះវាងាយស្រួល និងមានតម្លៃសមរម្យ។

ជាពិសេសជាមួយនឹង អាហារសម្រន់ដែលថ្មីប្លែកៗ រសជាតិឆ្ងាញ់ គឺជាចំណាប់អារម្មណ៍ដ៏ពិសេស សម្រាប់អ្នកដែលចង់សាកនូវអ្វីដែលថ្មីដែលឆាប់រហ័ស អាចញុំាពេលណាក៏បានតាមការចង់របស់មនុស្សម្នាក់ៗ។

ជាមួយគ្នានេះដែរ នំបុ័ងដាក់សាច់តាមរទេះធម្មតា គឺមានលក់សឹងតែគ្រប់កន្លែង ដែលមានតម្លៃសមល្មម និងមានរសជាតិ សឹងតែប្រហាក់ហែលគ្នា ជាពិសេសនោះគឺការខ្ចប់ក៏ដូចៗគ្នា មិនត្រឹមតែប៉ុណ្ណោះ នំបុ័ងដាក់សាច់ ឫក៏ប្រហិត គឺមានលក់យូរណាស់មកហើយ តែអ្វីដែលសំខាន់នោះគឺនៅតែទទួលបានការគាំទ្រ និងពេញនិយមខ្លាំង ដដែលទោះបីជាមានរបស់តាមហាងលក់ជាច្រើនក្តី។ 

យ៉ាងណាមិញ ថ្ងៃនេះដែល ខាងក្រុម ការងារខ្មែរឡូត យើងក៏បាននាំប្រិយមិត្តទាំងអស់គ្នា ទៅស្គាល់«នំបុ័ងស៊ីវម៉ៃអាំង១៦៨» នៅខាងសាខាខេត្តសៀមរាប ដែលរូបរាងខាងក្រៅរបស់វាដូចទៅនឹងនំបុ័ងធម្មតា ក៏ប៉ុន្តែ សាច់ ទឹកសៀង ជ្រក់ ខុសពីនំបុ័ងដទៃ និងមានរសជាតិប្លែកមាត់ខ្លាំងមែនទែន ថែមទាំងមានតម្លៃសមរម្យទៀតផង។

ជាក់ស្តែង ម្ចាស់ហាងនៅទីនោះបានរៀបរាប់ប្រាប់មកកាន់ ខ្មែរឡូតថា សាច់ទាំងអស់មិនមែនយកសាច់ដែលទុកយូរខូចមកលក់នោះទេ ព្រោះគេបានគិតពីគុណភាព អនាម័យ និងសុខភាពរបស់អតិថិជនជាធំ ទោះវាត្រូវចំណាយពេលយូរនៅក្នុងការធ្វើសាច់អាំងនេះឡើង យ៉ាងណាក្តី។ 

ស៊ីវម៉ៃ ពេលកំពុងធ្វើ
ស៊ីវម៉ៃ ពេលកំពុងអាំង

នៅក្នុងនោះដែរ គ្រាន់តែធ្វើសាច់នេះ គឺម្ចាស់ហាងបានប្រាប់មកកាន់ ខ្មែរឡូត ថាត្រូវយកម៉ាស៊ីនមកកិនទើបធ្វើឲ្យសាច់ម៉ត់ល្អ មិនមែនដូចជាសាច់ចិញ្រ្ចាំធម្មតានោះទេ ដោយសារតែឲ្យវាម៉ត់ល្អនេះហើយ ទើបងាយស្រួលនូវក្នុងការ ច្របាច់វាចេញជារាងរង្វង់តូចល្មម សម្រាប់អាំង ដើម្បីឲ្យសាច់ខាងក្នុងឆ្អិនល្អ។

ចំណែកឯ រសជាតិរបស់សាច់នេះវិញ គឺឆ្ងាញ់មិនធម្មតាមិនដូចនំបុ័ងសាច់ ដទៃនោះឡើយ ដោយបានយកទឹកសៀងដែលមានរសជាតិកាន់តែពិសេសមកដាក់ពីលើទៀត មើលទៅពិតជាចង់ហូបខ្លាំងតែម្តង។

គ្រឿងផ្សំនំបុ័ងស៊ីវម៉ៃ

មួយវិញទៀត របស់ដែលសំខាន់សម្រាប់ធ្វើឲ្យរសជាតិនំបុ័ងនេះកាន់តែឆ្ងាញ់នោះគឺ ជ្រក់ការ៉ុត លាយជាមួយនឹងឆៃថាវតែម្តង ដោយជ្រក់នេះដែល ធ្វើឡើងមិនជូរខ្លាំងនិងមិនផ្អែមខ្លាំង។

បើនិយាយពីតម្លៃរបស់នំបុ័ងនេះវិញ គឺមួយកំណាត់ត្រឹមតែ ៤០០០រៀលប៉ុណ្ណោះ អាចធ្វើឲ្យប្រិយមិត្តបានឆ្អែតមួយពេល ព្រោះសាច់ និងនំបុ័ងច្រើន។ 

តែអ្វីដែលកាន់តែសំខាន់នោះគឺ ហាង«នំបុ័ងស៊ីវម៉ៃអាំង១៦៨» មួយនេះនៅខាងសៀមរាប ដែលទើបតែបើកបានប៉ុន្មានខែប៉ុណ្ណោះ តែសម្រាប់ចំណូលប្រចាំខែវិញ ចំណេញបានខ្ពស់រហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ និងមានភ្ញៀវជាច្រើនបានចូលហូប ដោយលក់ដាច់ខ្លាំងរកពេលសម្រាកពុំចង់បាន ជាពិសេសនៅពេលយប់តែម្តង។

ទីកន្លែង

មិនត្រឹមតែប៉ុណ្ណោះនោះទេ ហាងមួយនេះទទួលបានការគាំទ្រខ្លាំង មិនថាអ្នកនៅជិត និងនៅទីឆ្ងាយ ជិះមកពីបណ្តាខេត្តនានាក៏មាន ព្រោះថា គ្រាន់តែនំបុ័ងនេះមួយកំណាត់ អាចធ្វើឲ្យអ្នកមកហូបឆ្អែតបានមួយគ្រាបាន ជាមួយនឹងអ្នកលក់ដ៏រស់រាយរាក់ទាក់ចំពោះភ្លៀវផងនោះដែរ។

គួរបញ្ជាក់ផងដែរ ថាហាង«នំបុ័ងស៊ីវម៉ៃអាំង១៦៨» ខាងសាខាសៀមរាបនេះ គឺមានទីតាំងនៅទល់មុខ វិទ្យាល័យ អង្គរ ក្រុង សៀមរាប ឫក៏អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 015 619 753៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖

នំប័ុងស៊ីវម៉ៃ
នំប័ុងស៊ីវម៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]