សិង្ហបុរី៖ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (NTU) នៃប្រទេសសិង្ហបុរី បានរកឃើញបច្ចេកវិទ្យាមួយដែលអាចឲ្យរ៉ូបូត (Robot) ចំនួន២ធ្វើការរួមគ្នា ដើម្បីបង្កើតជាកៅអីឈើមួយ ដែលចំណាយពេលត្រឹម ២០នាទីប៉ុណ្ណោះ ដែលវាអាចធ្វើបានដូចទៅនឹងមនុស្សយើងដែរ។

ការតំឡើងកៅអីឈើមួយដែលចំណាយពេលត្រឹមតែរយៈពេល ២០នាទី គឺពិតជាមិនគួរឲ្យជឿ តែរ៉ូបូតរបស់ NTU អាចធ្វើវាចេញឡើងបានដែលយើងមិនសរសើរមិនបាន ដោយវាធ្វើឡើងដោយប្រើសមាសធាតុឈើដ៏ល្អ ដែលជាកៅអីឈើម៉ាក Stefan ដ៏រឹងមាំរបស់ក្រុមហ៊ុនលក់គ្រឿងសង្ហារិម IKEA។

NTU បាននិយាយថា៖ "សម្រាប់មនុស្សយន្តផលិតកៅអីរបស់ IKEA ជាមួយភាពជាក់លាក់នេះ គឺមានភាពស្មុគស្មាញជាងអ្វីដែលយើងមើលឃើញទៅទៀត។ រ៉ូបូតត្រូវដឹងពីកន្លែងផ្គុំ និងរើសបំណែកឈើឲ្យបានត្រឹមត្រូវ​ ដោយប្រើចលនាដៃម្ខាងៗ ដើម្បីប្រមូលបំណែក និងរៀបបំណែកឈើផ្គុំគ្នាដើម្បីបង្កើតជាកៅអីមួយឲ្យបានល្អបំផុតតាមដែលអាចធ្វើបានដោយខ្លួនឯង"។

ខាងក្រោមនេះជារូបភាព និងសកម្មភាពវីដេអូនៃការផលិតកៅអីរបស់រ៉ូបូត៖​

រូបភាពផលិតកៅអីដោយរ៉ូបូត
រូបភាពផលិតកៅអីដោយរ៉ូបូត
រូបភាពផលិតកៅអីដោយរ៉ូបូត
រូបភាពផលិតកៅអីដោយរ៉ូបូត
រូបភាពផលិតកៅអីដោយរ៉ូបូត
រូបភាពផលិតកៅអីដោយរ៉ូបូត

ឥឡូវនេះ សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (NTU) បាននិងកំពុងធ្វើការលើការបង្កើតមនុស្សយន្តមួយប្រភេទទៀត ដែលមានសមត្ថភាពកម្រិតខ្ពស់ ដែលអាចប្រមូលផ្តុំកៅអី ដោយគ្រាន់តែសម្លឹងមើលសៀវភៅណែនាំ  ឬគំរូរួចជាស្រេច។ វាក៏កំពុងគ្រោងធ្វើការជាមួយក្រុមហ៊ុន ឧស្សាហកម្មរថយន្ត និងយន្តហោះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]