បរទេស៖ ដ្រូន ឬ Drone គឺជាឧបករណ៍ដែលគេប្រើប្រាស់ភាគច្រើន សម្រាប់បញ្ជាចាប់យករូបថត ឬវីដេអូ ពីលើផ្ទៃអាកាសដោយមានប្រដាប់បញ្ជាពីក្រោមទៅ។

កាលពីពេលថ្មីទៅនេះ  មានក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវ បង្កើតឡើងនូវអាវពិសេសម្យ៉ាង ដែលអាចពាក់សម្រាប់ការគ្រប់គ្រងបញ្ជាទៅលើដ្រូនបាន។

អាវនេះត្រូវបានគេហៅថា “FlyJacket” ដែលត្រូវបានគេរចនាឡើង ដើម្បីបញ្ជាដ្រូន ដោយធ្វើកាយវិការលាតសន្ធឹងដៃម្ខាងៗដូចជាស្លាបយន្តហោះ និងបញ្ជាទិសដៅរបស់ដ្រូន។

រូបភាពនៃសកម្មភាពបញ្ជាដ្រូន

ជាមួយកាសស្តាប់របស់ FlyJacket ត្រូវបានរចនាឡើង ដើម្បីផ្តល់ឱ្យអ្នកបញ្ជា Drone ទទួលនូវអារម្មណ៍នៃការហោះហើរ និងគ្រប់គ្រងបានល្អប្រសើរជាងការប្រើឧបករណ៍បញ្ជាធម្មតា។

វាមានបញ្ចូលនូវឧបករណ៍ចាប់រលកសញ្ញាចលនា ដើម្បីតាមដានចលនារបស់អ្នកបញ្ជាដ្រូនថាតើដ្រូនវាធ្វើដំណើរត្រឹមត្រូវតាមកាយវិការយើង ឬក៏អត់។ វាក៏ត្រូវបានបំពាក់លើដៃ ដើម្បីឲ្យដូចជាការបញ្ជាទៅលើស្លាបរបស់ដ្រូនផងដែរ។ អ្នកបញ្ជា ដ្រូនក៏ត្រូវពាក់កាស ហើយមើលអេក្រង់មូនីទ័រ ដូច្នេះពួកគេអាចឃើញអ្វីដូចទៅនឹងកាមេរ៉ាដ្រូនចាប់ផ្តើមដំណើរការ ពេលកំពុងហោះយ៉ាងដូច្នោះដែរ។

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពី FlyJacket៖​

រូបភាពនៃសកម្មភាពបញ្ជាដ្រូន
រូបភាពនៃសកម្មភាពបញ្ជាដ្រូន
រូបភាពនៃសកម្មភាពបញ្ជាដ្រូន

ទោះជាយ៉ាងនេះក្តី យើងក៏មិនដឹងថាសមត្ថភាពរបស់ FlyJacket នេះអាចធ្វើការបញ្ជាទៅលើដ្រូនដោយកាយវិការរបស់មនុស្សបានល្អយ៉ាងណានៅឡើយទេ បើអីចឹងមានតែរង់ចាំមើលនៅពេលក្រោយជាមួយ Khmerload ទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]