ភ្នំពេញ៖ ពិធីករ ពិធីការិនីល្បីឈ្មោះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ គូស្វាមីភរិយាគំរូ ទោះរស់នៅរួមជីវិតប្តីប្រពន្ធជាមួយគ្នាកាន់តែយូរប៉ុណ្ណា ស្នេហារបស់ពួកគេ ក៏កាន់តែផ្អែមល្ហែមឡើងជារឿយៗ។

មិនតែប៉ុណ្ណោះ កាលពីមួយរយៈកន្លងទៅថ្មីៗនេះ លោក ជា វិបុល ថែមទាំងបាននាំភរិយាជាទីស្រលាញ់ ទៅដើរលេងក្រៅប្រទេស ក្នុងថ្ងៃកំណើតរបស់អ្នកនាង គង់ សុជាតិ ថែមទៀតផង។

មិនថាយ៉ាងណា ចាប់តាំងពីសម្រាលកូនទី២មក គេចាប់អារម្មណ៍ឃើញថា អ្នកនាង គង់ សុជាតិ បានផ្អាកពីការងារជាពិធីការិនី នៅតាមឆាកប្រគុំតន្រ្តីធំៗ ក៏ដូចជាការប្រគុំទេសចរណ៍ប្រចាំសប្តាហ៍ នៅតាមបណ្តាទូរទស្សន៍នានាជាច្រើន ផងដែរ។

ជា វិបុល និង គង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ

ប៉ុន្តែទោះបីជាយ៉ាងណា កាលពីអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ អ្នកនាង គង់ សុជាតិ ក៏បានបង្ហាញមុខជាថ្មី នៅក្នុងកម្មវិធីប្រគុំតន្រ្តីដ៏ធំសម្បើមមួយ ដោយបានចាប់ដៃគូ ជាមួយនឹងស្វាមីជាទីស្រលាញ់ជាថ្មីម្តងទៀត ដែលធ្វើឲ្យនាងមានអារម្មណ៍ប្លែកចម្លែកចិត្តបន្តិចផងដែរ។

ដោយក្នុងនោះ អ្នកនាង គង់ សុជាតិ បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ «សង្រ្កាន្តឆ្នាំថ្មីប៉ះដៃគូជាមួយស្វាមី មានអីភ័យអៗ។ ដឹងយ៉ាងណាទេបងប្អូនកុំប្រកាន់អី ហើយនាងខ្ញុំសូមអរគុណសម្រាប់ការគាំទ្រ ពីសំណាក់បងប្អូនទាំងអស់ ពិតជាសប្បាយចិត្តណាស់ ដែលបានធ្វើការងារដែលខ្លួនឯងស្រលាញ់ពិសេស ជាមួយក្រុមការងាររបស់ ស្ថានីយ៏ទូរទស្សន៏ហង្សមាស HDTV ។»

យ៉ាងណាមិញ តាមរយៈសារខាងលើនេះ បានឲ្យដឹងថា ដោយសារអ្នកនាង គង់ សុជាតិ ខានចាប់ដៃគូជាមួយស្វាមី នៅលើឆាកតន្រ្តីធំៗអស់មួយរយៈពេលធំមក ទើបធ្វើឲ្យពិធីការិនីជើងចាស់រូបនេះ មានអារម្មណ៍ភ័យអរៗ និងរំភើបចិត្តខ្លាំង ហាក់បីដូចជាទើបចូលសិល្បៈថ្មីថ្មោងដូច្នោះដែរ៕

ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល