ភ្នំពេញ៖  ថ្មីៗនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កំពុងឡើងកូដខ្លាំង បន្ទាប់ពីបានលេចមុខក្នុងរឿងភាគ «បិសាចគួរឲ្យស្រលាញ់» របស់ទូរទស្សន៍ហង្សមាស។

ជាតួអង្គមួយដែលលេចធ្លោមិនចាញ់តួអង្គក្មេងៗនោះ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថា នៅតែជាតារាដែលមានទេពកោសល្យសម្តែងដែលដូចធម្មជាតិពិតៗតែម្តង។ សូម្បីតែអ្នកនាងផ្ទាល់ក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយនៅពេលដែលរឿង «បិសាចគួរឲ្យស្រលាញ់» ទទួលបានការគាំទ្រខ្លាំងបែបនេះ ហើយក៏សូមអរគុណដល់ទស្សនិកជនទាំងអស់ ដែលគាំទ្ររឿងភាគស្នាដៃកូនខ្មែរ។

ទោះជាយ៉ាងណា មហាជនដែលតែងតែគាំទ្ររឿងភាគនេះ មានចម្ងល់ថា ហេតុអ្វីបានជាអ្នកនាង ខាត់ សុឃីម ត្រូវកាន់ឆ័ត្រជាប់នឹងដៃជានិច្ចក្នុងរឿងមួយនេះ?

ទាក់ទងនឹងចម្ងល់នេះ អ្នកនិពន្ធវ័យក្មេង សោម ដូរ៉េ បានបញ្ជាក់ថា នេះគឺជាស្ទាយ៍ប្លែកមួយសម្រាប់តួអង្គអ្នកនាងផ្ទាល់ ហើយនៅក្នុងរឿងនេះគាត់ជាក្រមុំសៅកែ អីចឹងមានតែឆ័ត្រហ្នឹងហើយកំដរគាត់គ្រប់ពេល៕

ខាត់ សុឃីម កាន់ឆ័ត្រជាប់រហូត គឺជាស្ទាយដែលរៀបចំពិសេសសម្រាប់តួអង្គនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម