ភ្នំពេញ៖ តារាស្រីវ័យក្មេងដែលមានសមត្ថភាពខ្ពស់ ក្នុងការដំណើរការកម្មវិធីតូចធំជាច្រើន អ្នកនាង សុខ សោម៉ាវត្តី តែងត្រូវបានមហាជន តាមដានចាប់អារម្មណ៍រាល់សកម្មភាពឯកជនរបស់នាង ជានិច្ច ។

ដោយឡែក អ្វីដែលប្លែកនោះ នៅមុននេះបន្តិច ពិធិការិនីល្បីឈ្មោះ រូបនេះ ក៏បានបង្ហោះសារដ៏មានអត្ថន័យមួយលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន ជាពិសេសមិត្តនារីពេញចិត្តជាខ្លាំង ដោយក្នុងនោះ អ្នកម្ដាយហាយសូ រូបនេះបានរៀបរាប់ថា៖ « មនុស្សស្រីមួយចំនួនស្រលាញ់ មនុស្សប្រុសម្នាក់ គេមិនចង់បានអីពីមនុស្សប្រុសម្នាក់នោះឡើយ ....របស់ល្អៗ លុយ ឡាន សំភារៈនិយមផ្សេងៗ នាងគិតថាគ្រាន់តែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ នាងតែងផ្ដល់តំលៃឲ្យមនុស្សប្រុសដែលនាងស្រលាញ់ ..... អ្វីដែលនាងចង់បានគឺបេះដូង នឹងការយកចិត្តទុកដាក់ ផ្ដល់តម្លៃឲ្យនាង មិនក្បត់នាង មិនកុហកនាង មិនទុកនាងចោល ហេតុអីមនុស្សប្រុសមួយចំនួនធ្វើមិនបាន ? ខ្ញំុនិយាយពីមនុស្សមួយចំនួន.... លើកលែងជារឿងងាយស្រួល ទុកចិត្តម្ដងទៀតទើបជាការពិបាក ....»។

ហើយចំពោះសារមួយនេះ បានធ្វើឲ្យអ្នកអាន មិនតិចទេ ដែលកាន់តែមានការងឿងឆ្ងល់ ព្រោះមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា វត្តី ហាក់ដូចជាប្លែក នាងតែងតែបង្ហោះសារស៊ីអារម្មណ៍បែបនេះ ជារឿយៗ លើបណ្ដាញសង្គម៕

ចុះប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ?

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី