កូរ៉េខាងត្បូង៖ នៅក្នុងខែមេសានេះ មានសារព័ត៌មានបរទេសមួយបានចុះផ្សាយថា បច្ចុប្បន្ននេះ ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើននាក់ កំពុងតែឈ្លក់វង្វេងនឹងសម្រស់របស់នារីៗវ័យក្មេងជាជនជាតិកូរ៉េខាងជើងចំនួន ៥ នាក់ ដោយសារតែសម្រស់ដ៏ស្រស់ផូរផង់អំណោយផលពីធម្មជាតិរបស់ពួកគេ។

ជាក់ស្តែងក្នុងនោះដែរ គេឃើញពួកគេសុទ្ធតែមានអាយុត្រឹមជាង ២០ ឆ្នាំប៉ុណ្ណោះ ហើយភាគច្រើនគឺកំពុងតែចាប់អាជីពជាអ្នកបម្រើសេវាកម្មនៅតាមភោជនីយដ្ឋាន និងនៅតាមបណ្តាសណ្ឋាគារល្បីៗ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែននោះគឺ ក្នុងចំណោមស្រីស្អាតវ័យក្មេងៗទាំង៥រូបនេះ គឺមាននារីវ័យក្មេងម្នាក់ កំពុងតែបម្រើការងារនៅក្នុងភោជនីយដ្ឋាន Pyongyang ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើង

តោះមកតាមដានជាមួយគ្នាដូចខាងក្រោម៖ 

១) កញ្ញា Baek Gwang Suk៖ នាងកើតនៅឆ្នាំ ១៩៩២ បច្ចុប្បន្នជាអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន Pyongyang ខេត្តសៀមរាបប្រទេសកម្ពុជា ដោយមានទំនាក់ទំនងល្អជាមួយភ្ញៀវណាស់ និងមានការទទួលស្គាល់ពីប្រជាជនកូរ៉េខាងត្បូងថា នាងមានសមត្ថភាពក្នុងការបម្រើសេវាកម្មថែមទាំងមានលក្ខណៈពិសេសមួយដាច់ពីគេថែមទៀត ក្រៅពីមានសម្រស់ដ៏ស្រស់ស្អាត។ 

កញ្ញា Baek Gwang Suk ធ្វើការនៅសៀមរាប
កញ្ញា Baek Gwang Suk ធ្វើការនៅសៀមរាប
កញ្ញា Baek Gwang Suk ធ្វើការនៅសៀមរាប

២) កញ្ញា Yang Yun Mi៖ កើតនៅឆ្នាំ ១៩៩៨ សព្វថ្ងៃមានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ កំពុងតែពេញមានសម្រស់ស្រស់ស្អាតខ្លាំងអង្រួនចិត្តមនុស្សជាច្រើននាក់។ បច្ចុប្បន្ននេះនាងគឺជាអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ Kumgangsan ក្នុងប្រទេសកូរ៉េខាងជើង។ 

កញ្ញា Yang Yun Mi
កញ្ញា Yang Yun Mi

៣) កញ្ញា Kim Eun Ah៖ គឺជាអ្នករបាំម្នាក់នៅក្នុងភោជនីយដ្ឋានលំដាប់អន្តរជាតិ Pyongyang។ នាងត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ព្រោះតែមុខមាត់ និងសម្រស់ស្រស់ស្អាតរបស់នាង ស្រដៀងគ្នាទៅនឹងតារាស្រី Sulli ។

កញ្ញា Kim Eun Ah
កញ្ញា Kim Eun Ah

៤) កញ្ញា Cho Myung Ae៖ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិកូរ៉េខាងជើង ដែលមានទាំងអ្នកគាំទ្រតាមហាងកាហ្វេ និងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង  ដោយសារភាពស្រស់ស្អាតពីធម្មជាតិលើសស្រីនានា។ នាងក៏បានបង្ហាញខ្លួននៅក្នុងរឿង ដែលកើតឡើងពីការសហការគ្នារវាងកូរ៉ខាងជើង និងខាងត្បូងផងដែរ របស់ទូរទស្សន៍ KBS។  

កញ្ញា Cho Myung Ae
កញ្ញា Cho Myung Ae

៥) នារីកូនភ្លោះ ២ នាក់នៅកូរ៉េខាងជើង៖ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម កាលពីឆ្នាំ ២០០៥ ដោយសារភាពស្រស់ស្អាតរបស់ពួកគេ។

មិនតែប៉ុណ្ណោះពួកគេទាំង ២ ក៏មានលក្ខណៈពិសេសយ៉ាងទន់ភ្លន់ផងដែរ ដោយត្រូវបានគេមើលឃើញថាថ្ងៃអនាគត អាចនឹងក្លាយទៅជាសមាជិកនៃក្រុមចម្រៀង K-pop ណាមួយ។

ជាក់ស្តែងថ្មីៗនេះ ពួកគេក៏បានឡើងសម្តែងនៅលើកញ្ចក់ទូរទស្សន៍កូរ៉េខាងជើងមួយផងដែរ ដោយមានការតុបតែងជានារីសក់ខ្លី មានសម្រស់ស្រស់ស្អាតដូចគ្នា៕ 

កូនភ្លោះ ២នាក់
កូនភ្លោះ ២នាក់
កូនភ្លោះ ២នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]