នាកំឡុងពេលបច្ចុប្បន្ននេះ នៅជុំវិញពិភពលោកគឺមាន ស្ពានដ៏ស្រស់ស្អាតជាច្រើន ដែលសឹងតែរាប់មិនអស់ និងមានប្រវែង យ៉ាងវែងថែមទៀតផង។

ថ្ងៃនេះខ្មែរឡូតសូម លើកយកនូវស្ពានចំនួន ៥ ដែលមានប្រវែង វែងនិង ស្រស់ស្អាតជាតគេបំផុត នៅជុំវិញពិភពលោក មកបង្ហាញជូនប្រិយមិត្ត៖

.Lake Pontchartrain: ជាស្ពានដែលមានប្រវែងដល់ទៅ ៣៦ គីឡូម៉ែត្រ ដែលមានទីតាំង នៅក្នុងសហរដ្ឋអាមេរិក។ ចំពោះការសាងសង គឺមានកម្មករដល់ទៅ ៩០០០ នាក់ឯណោះដែលបាន សាងសង់នៅស្ពាននេះឡើង ហើយជាពិសេស កាលពីខែ កក្កដា ឆ្នាំ ២០១១ កន្លងមកស្ពាននេះបាន បំបែកនូវ ឯតទគ្គកម្ម ដែលជាប់ឈ្មោះ ជាស្ពានដែលមានប្រវែង ជាងគេនៅលើពិភពលោក។

២.Bridge Donghai: ជាស្ពានដែលមានប្រវែង ៣២ គីឡូម៉ែត្រជាស្ពាន ដែលមានប្រវែង វែងនៅលើពិភពលោក នៅប៉ែកខាងអាស៊ី។ មានទីតាំងស្ថិត នៅសមុទ្រខាងកើត នៃប្រទេសចិន។ កសាងឡើងនៅក្នុងឆ្នាំ ២០០៥។

៣.Chesapeake Bay Bridge : ជាស្ពានដែលមានប្រវែង ៧ គីឡូម៉ែត្រ។ មានទីតាំងស្ថិតនៅ ក្នុងសហរដ្ឋអាមេរិក។ កសាងឡើងក្នុងឆ្នាំ ១៩៥២។

៤.Vasco Da Gama Bridge : ជាស្ពានដែលមានប្រវែង ១៧,៣ គីឡូម៉ែត្រ។ មានទីតាំងស្ថិតនៅ ប្រទេសប៉កទុយហ្គាល់ នៃរដ្ឋធានី lisbon។

៥.Penang Bridge:ជាស្ពានដែលមានប្រវែង ១៣,៦ គីឡូម៉ែត្រ។ មានទីតាំងស្ថិតនៅ ប្រទេសម៉ាឡេស៊ី នៃកោះ Penang។

យ៉ាងណាមិញ នៅមានស្ពានស្រស់ស្អាតជាច្រើនទៀត ដែលខ្មែរឡូតមិនបានយកមកបកស្រាយ ប៉ុន្ដែយើងមានវីដេអូរូបភាព ដែលបង្ហាញនូវស្ពានស្អាតៗទាំងនោះប្រហែលជា៥០។

តើប្រិយមិត្តចង់ទៅទស្សនា និងឆ្លងកាត់នៅស្ពានទាំងអស់នេះដែររឺទេ?

សូមទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]