ចិន៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ សត្វកវែងដ៏គួរឲ្យអាណិតមួយក្បាល បានងាប់នៅក្នុងសួនសត្វមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុង Kunming ខេត្ត Yunnan ដោយសារវាបានជាប់ក្បាលនឹងមែកឈើជំពាមមួយដើម។

សត្វកវែងដែលមានអាយុ ១០ឆ្នាំនេះ មានឈ្មោះថា Hairong។ នៅពេលកើតហេតុ  វាបានប្រើមែកឈើ ដើម្បីអេះឲ្យបាត់រមាស់។ ជាអកុសល ក្បាលរបស់វាបានជាប់នឹងមែកឈើ នៅវេលាម៉ោង ១:២៥ រសៀល។  ក្រោយជាប់ក វាបានភ័យស្លន់ស្លោរយ៉ាងខ្លាំង រហូតបណ្តាលធ្វើឲ្យជើងរបស់វា ស្ទើរតែមិនជាប់ពីដី និងយួរក្បាលឡើងលើតែម្តង។

មិនគួរណាមកជាប់ក្បាលនៅមែកឈើជំពាម ងាប់បែបនេះសោះ

កម្មករនៅក្នុងសួនសត្វ Kunming ជាច្រើននាក់បានព្យាយាមជួយសង្គ្រោះជីវិតសត្វមួយក្បាលនេះ ដោយអារផ្តាច់មែកឈើមួយចំហៀងចេញ តែក្រោយពេលគេសង្គ្រោះក្បាលវាចេញរួច  វាក៏ដួលស្តូកទៅនឹងដីលែងក្រោកឡើងវិញជារៀងរហូតតែម្តង។

ក្រោយមក ពេទ្យសត្វបានធ្វើការវះកាត់ឱ្យវារហូតដល់ទៅ ៥ម៉ោងនៅនឹងកន្លែងកើតហេតុនោះ លុះដល់ម៉ោង ៦:៤០ នាទីល្ងាច គេក៏បានប្រកាសថា សត្វកវែងមួយក្បាលនេះបានងាប់បាត់ហើយ។

មិនគួរណាមកជាប់ក្បាលនៅមែកឈើជំពាម ងាប់បែបនេះសោះ

ខាងសួនសត្វបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ Hairong ងាប់ គឺដោយសារ ចំពាមមែកឈើដែលគាបនឹងករបស់វា បានធ្វើឲ្យមានលំហូរឈាមមិនគ្រប់គ្រាន់ទៅកាន់ខួរក្បាល។

ឧប្បត្តិហេតុដែលធ្វើឲ្យបាត់បង់ជីវិតសត្វមួយក្បាលនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Weibo ចោទប្រកាន់ថាជាកំហុសឆ្គងរបស់ខាងសួនសត្វដែលធ្វើការជួយសង្គ្រោះមិនទាន់ពេលវេលា និងចំណាយពេលយូរក្នុងការផ្តល់ជំនួយ ហើយមានអ្នកខ្លះទៀតគិតថា ក្រុមអ្នកជួយសង្គ្រោះ គួរតែមានឧបករណ៍ទ្រទម្ងន់របស់សត្វមួយក្បាលនេះ មិនមែនឲ្យវាដួលស្តូកទៅនឹងដីយ៉ាងអីចឹងទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]