បរទេស៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Boosted Boards បានប្រកាសចេញក្តារ អគ្គិសនីថ្មីមួយ ដែលផ្តល់ជូនថាមពលបន្ថែមជាច្រើនជម្រើសដូចជា ការបង្កើនល្បឿន ភាពខ្លាំងដល់ការទ្រទម្ងន់ ​ និងការបត់បែនទៅតាមស្ថានភាពផ្លូវជាដើម។

រូបភាពការជិះក្តារស្គីអគ្គិសនី
រូបភាពក្តារជីះអគ្គិសនី

ក្តារអគ្គិសនី Boosted Board ជំនាន់ទី៣នេះ ចែកចេញជា ៣ប្រភេទគឺ Boosted Mini S, Boosted Mini X និង Boosted Plus Hyper ដែលវាមានល្បឿន និងទំហំខុសៗពីគ្នា។  ចំពោះ Boosted Mini S និង Boosted Mini X មានប្រវែង ៧៥សង់ទីម៉ែត្រ អាចបង្កើនល្បឿនអតិបរមាដល់ ៣២គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែក Boosted Plus Hyper អាចធ្វើដំណើរបានលឿនបំផុត ៣៨,៦គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមទស្សនាវីដេអូនៅខាងក្រោម៖ 

រូបភាពការជិះក្តារស្គីអគ្គិសនី
រូបភាពការជិះក្តារស្គីអគ្គិសនី
រូបភាពការជិះក្តារស្គីអគ្គិសនី

នៅលើ Mini X, Mini S និង Boosted Plus Hyper មានកង់ពណ៌ទឹកក្រូចលាយពណ៌ប្រផេះ។ គ្រប់កង់ទាំងអស់ត្រូវបានរចនាឡើងសម្រាប់ភាពស្រទន់  និងធ្វើឲ្យមានលក្ខណៈរលុងតិចជាងមុនដោយមានខ្នាតប្រវែងដល់ទៅ ៨០មីលីម៉ែត្រ។

រូបភាពរជិះក្តារស្គីអគ្គិសនី
រូបភាពក្តារជីះអគ្គិសនី
រូបភាពក្តារជីះអគ្គិសនី
រូបភាពក្តារជីះអគ្គិសនី
រូបភាពក្តារជីះអគ្គិសនី

ក្តារជិះអគ្គិសនីទាំងអស់នេះ គឺមើលទៅពិតជាមានភាពស្រស់ស្អាត ទាក់ទាញ ហើយសំខាន់គឺវាប្រើថាមពលអគ្គិសនី ដែលអាចឲ្យយើងធ្វើដំណើរក៏បាន ជិះលេងក៏បាន ដែលវាសមស្របទៅនឹងអ្វីដែលអ្នកចូលចិត្តជិះក្តារពេញចិត្តដូចជា ភាពមាំជាងមុន ប្រវែងវែង ប្រើអគ្គិសនី និង ការរចនាបថបានយ៉ាងស្អាតគួរឲ្យចង់ជិះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]