ភ្នំពេញ៖ បន្ទាប់ពីដឹងដំណឹងថា បងប្រុសរបស់តារាកំប្លែងដ៏ល្បីនាយ កុយ ទទួល​មរណភាពមក អតីតតារាសម្តែងដ៏ឆ្នើមលោក ចៅ ចាន់ណារី បានធ្វើរឿងមួយដ៏គួរឲ្យសរសើរ នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់ បងប្រុសនាយកុយ។

ក្នុងនោះដែរ ដោយផ្អែកលើហ្វេសប៊ុកផេករបស់លោក ហេង ឡុង បានបង្ហោះរូបប៉ុន្មានសន្លឹក របស់អតីតតារាសម្តែងរូបនេះ ដោយភ្ជាប់ជាមួយ Caption ដ៏កម្សត់ថា៖ “សុំកោតសរសើរពូចៅចាន់ណារីជិះម៉ូតូពីខេត្តក្រចេះមកចូលរួមបុណ្យ៧ថ្ងៃសពបងប្រុសបងកុយ”។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ មហាជនជាច្រើនបានលាន់មាត់សរសើរ ដល់ទឹកចិត្តរបស់លោក ចៅ ចាន់ណារី គ្រប់គ្នា ព្រោះថាមួយរយៈចុងក្រោយនេះ លោកហាក់ជួបផលវិបាករឿងជីវភាពខ្វះខាតច្រើន ប៉ុន្តែសម្រាប់តារារូបនេះ នៅតែស៊ូជិះម៉ូតូចម្ងាយរាប់រយគីឡូដី ពីខេត្តក្រចេះ មកចូលរួមពិធីបុណ្យ៧ថ្ងៃ របស់បងប្រុសនាយកុយ ទាល់តែបាន៕ 

នាយ កុយ នាយ ឃ្លោក និង ហេង ឡុង
ចៅ ចាន់ណារី និងហេង ឡុង
ចៅ ចាន់ណារី និងហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ