វៀតណាម៖ អាជ្ញាធរវៀតណាមបានចុះឃាត់កន្លែងផលិតកាហ្វេលក្ខណៈគ្រួសារមួយ ដែលបានផលិតកាហ្វេគុណភាពទាប និងប្រើសារធាតុផ្សំដែលអាចនាំឲ្យមានគ្រោះថ្នាក់ដូចជា ថ្មពិល ដី និងធូលីថ្ម។

កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ប៉ូលិសខេត្ត Dak Nong បានឆ្មក់ចូលឆែកឆេរកន្លែងទីតាំងផលិត ក្រោយមានការផ្ដល់ដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ថា គេបានឃើញមានសកម្មភាពគួរឲ្យសង្ស័យកំពុងកើតមានឡើង។

នៅក្នុងចំណោមសារធាតុផ្សំដែលគេបានរកឃើញនោះគឺ ធូលីខ្មៅដែលគេយកចេញពីថ្មពិល ៣៥គីឡូក្រាម ទឹកខ្មៅ ១ធុង និងថ្មពិល ២ធុង។

ការចុះចាប់កន្លែងផលិតកាហ្វេ

ម្ចាស់កន្លែងផលិតកាហ្វេនេះដែលមានឈ្មោះ Nguyen Thi Loan បាននិយាយថា គាត់បានទិញគ្រាប់កាហ្វេ និងសម្បកកាហ្វេគុណភាពអន់ដែលកន្លែងផ្សេងៗមិនទទួលទិញ។ បន្ទាប់មកគាត់បានយកគ្រាប់កាហ្វេ និងសម្បកទាំងនោះ យកមកលាយជាមួយដី ធូលីថ្ម ហើយជាចុងក្រោយយកមកជ្រលក់ពណ៌ជាមួយធូលីខ្មៅៗដែលគេដកចេញពីថ្មពិល។

គាត់បានសារភាពថា គាត់បានធ្វើរឿងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅឆ្នាំនេះគាត់បានលក់កាហ្វេនេះបាន៣តោនរួចមកហើយ។

ការចុះចាប់កន្លែងផលិតកាហ្វេ

ប្រទេសវៀតណាមគឺជាប្រទេសដែលនាំចេញកាហ្វេដ៏ធំមួយ។ នៅឆ្នាំ ២០១៤ មានជនជាតិវៀតណាមយ៉ាងតិចណាស់ ២,៦លាននាក់ដែលធ្វើការនៅកន្លែងផលិតកាហ្វេ។ ការកើនឡើងនៃឧស្សាហកម្មកាហ្វេនេះ បានដើរតួយ៉ាងសំខាន់មួយក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

ខាងក្រោមជាវីដេអូនៃការចុះឃាត់កន្លែងផលិតកាហ្វេនេះ៖

ការចុះចាប់កន្លែងផលិតកាហ្វេ
ការចុះចាប់កន្លែងផលិតកាហ្វេ
ការចុះចាប់កន្លែងផលិតកាហ្វេ
ការចុះចាប់កន្លែងផលិតកាហ្វេ
ការចុះចាប់កន្លែងផលិតកាហ្វេ
ការចុះចាប់កន្លែងផលិតកាហ្វេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]