-ម្ចាស់ហាងត្រូវ បានគេដឹងថា ធ្លាប់រកស៊ីជាមួយ ឧកញ៉ា វ័យក្មេង ដួង ឆាយ តែបែកបាក់គ្នា

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច រាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២នេះ បានចុះទៅបង្ក្រាប និងឆែកឆេរ ហាងផលិត លក់ និងចែកចាយ គ្រឿងក្រអូបក្លែងក្លាយ និងមិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ពីក្រសួង និងស្ថាប័នជំនាញ ពោលបានលួចផលិត គ្រឿងក្រអូប មិនមានការ ទទួលស្គាល់ច្បាស់លាស់ និងបានថែម ទាំងបិទតែម ផ្តេសផ្តាសទៀតផង ។

ទីតាំងទាំង២ ខាងលើនេះ ត្រូវបានគេស្គាល់ថា មានថៅ កែស្រី គឺអតីត ហ្វ្រេសស៊ីហ្គើល សុខ សុជាតា ទៀតផង។ ទីតាំងហាង ដែលមានយីហោថា Beauty Buffet ស្ថិតនៅផ្ទះលេខ ៨៤BI តាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងសាខាមួយទៀត ដែលទើបនឹងបើកថ្មី ស្ថិតនៅខងក្រោយ សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលម្នាក់ បានថ្លែងថា បន្ទាប់ពីមានបទបញ្ជាពី លោកស្នងការ ជួន សុវណ្ណ និងស្នងការរង បែន រត្ន័ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ដឹកនាំដោយ លោក ពិត បញ្ញា បានចុះទៅឆែកឆេរ និងបង្ក្រាបទីតាំង ខាងលើនេះ ដែលលួចផលិត លក់ និងចែកចាយ គ្រឿងក្រអូប មិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ។

ប្រធានការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច លោក ពិត បញ្ញា បានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មាន នៅខាងមុខ ទីតាំងទីមួយថា សមត្ថកិច្ចរបស់លោក បានរកឃើញ សម្ភារៈ ដែលមានសំបក មានតែម និងផលិតផល មួយចំនួន ដែលក្លែងក្លាយ ហើយត្រូវ ធ្វើការ រឹបអូស ក្រោយពីសមត្ថកិច្ច របស់លោកធ្វើ ការស្រាវជ្រាវ លើករណីនេះ អស់រយៈពេលមួយ សប្តាហ៍មកនោះ ។

បើតាមលោក ពិត បញ្ញា ការចុះស្រាវជ្រាវ និងឈានទៅដល់ការ ចុះបង្រ្កាបទីតាំងហាង ខាងលើនេះបានធ្វើឡើង ក្រោយពីមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ខណៈសេចក្តីរាយការណ៍ ផ្សេងទៀត បានឲ្យដឹងថាគឺផ្តើមចេញ ពីការរកស៊ី កាច់កុងគ្នា រវាងអតីតម្ចាស់ហាងទាំងពីរនាក់ ក្រោយពេល បាក់បែកគ្នា។ លោក ពិត បញ្ញា បានបញ្ជាក់ថា ផលិតផលក្លែងក្លាយ នឹងត្រូវធ្វើការរឹបអូស ប៉ុន្តែចំពោះផលិតផល ដែលត្រឹមត្រូវ តាមច្បាប់ និងប្រគល់ទៅ ឲ្យម្ចាស់គេវិញ។

យ៉ាងណាក៏ដោយ ចំពោះបញ្ហានេះ និងឈានទៅ ដល់ការចុះបង្ក្រាប ទីតាំងរបស់អតីត ស្រីស្អាត និងឆ្នាស់ សុខ សុជាតា ខាងលើនេះ ត្រូវបានសមត្ថកិច្ច មួយចំនួនលួចបង្ហើបថា មកពីការមិនត្រូវគ្នា រវាងកញ្ញា សុខ សុជាតា និងលោក ឧកញ៉ាវ័យក្មេង ដែលសម្បូរ រឿងអាស្រូវ ខាងបាញ់បោះនៅ ក្នុងរាជធានីភ្នំពេញ ឌួង ឆាយ ពីព្រោះមុនដំបូង ឡើយ អ្នកទាំងពីរនាក់នេះ រកស៊ីរួមគ្នា ហើយក៏បែក បាក់ទៅវិញ។

ចំពោះការចុះទៅ បង្ក្រាបនៅ កន្លែងពីរទីតាំងនេះ គេបានសង្កេតឃើញថា លោកឧកញ៉ា ឌួង ឆាយ ដែលអមដោយកងអង្គរក្សនោះ ហាក់បីដូចជា ដើរតួជំនួស ព្រះរាជអាជ្ញារង ទៅទៀត ខណៈខ្លួនមិនមាន តួនាទីអ្វីសោះ នៅក្នុងការចុះបង្ក្រាបនេះ ពោលគឺជាការ ដឹកនាំបញ្ជាផ្ទាល់ របស់ព្រះរាជអាជ្ញារង និងសមត្ថកិច្ច។ ពីព្រោះនៅពេលចុះទៅបង្ក្រាបនោះ លោកឧកញ៉ា ពូកែបាញ់ បោះនិងបង្ករឿងរូបនេះ បានចង្អុលប្រាប់ សមត្ថកិច្ច នៅកន្លែងនេះ កន្លែងនោះ ហាក់បីដឹងរឿងរ៉ាវ ទាំងនេះយ៉ាងច្បាស់។

ជាមួយគ្នានេះ លោកឧកញ៉ា ឌួង ឆាយ បានហៅអ្នកកាសែតមក ឲ្យចុះផ្សាយ ទៀតផង ពីព្រោះតែ ចង់ឲ្យទីតាំងខាងលើនេះ មានឈ្មោះស្អុយ និងខូចកិត្តិយសម្ចាស់ហាង ដែលធ្លាប់រកស៊ីជាមួយគ្នា ។ ដូចគ្នានេះ សាត់ញាតិ កញ្ញា សុខ សុជាតា បាននិយាយថា អាឆាយ (ឧកញ៉ា ឌួង ឆាយ ) វាលេងខ្លាំងមែន ទែនហើយ! ។ ដែលពាក្យសំដី របស់សាច់ញាតិ កញ្ញា សុខ សុជាតា ត្រូវបានគេដឹងថា គឺរឿងនេះផ្តើមចេញ ពីការគុំគួន និងកាច់កុងគ្នា ទៅលើការរកស៊ី ក្រោយពីបែកបាក់គ្នា ក្នុងមុខជំនួញ។

ងាកមកខាង កញ្ញា សុខ សុជាតា វិញ ត្រូវបានសមត្ថកិច្ច លួចបង្ហើបថា បាននិងកំពុងធ្វើការ សម្រុះសម្រួល យ៉ាងខ្លាំងជាមួយ សមត្ថកិច្ច ធ្វើយ៉ាងណាកុំ ឲ្យខ្លួនជាប់ទោស និងអាចដំណើរការ រកស៊ីឡើងវិញ ប៉ុន្តែគេមិនទាន់ដឹងថា តើភាគីណាមួយ ជាអ្នកឈ្នះ នោះទេពីព្រោះ សុទ្ធតែអ្នកមានលុយ និងមានអំណាច នៅខាងក្រោយខ្នង។

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារង លោក គឺ បុណ្ណារ៉ា បានប្រាប់ថា ចំពោះករណីនេះ មិនមានការ អន្តរាគមន៍នោះឡើយ ពោលគឺត្រូវធ្វើទៅតាមច្បាប់ ។ បុគ្គលិកស្រីពីរនាក់ ដែលបម្រើការងារនៅ ទីតាំងហាងទី២ បាននិយាយថា រាល់ផលិតផល ដែលដាក់លក់នេះ គឺនាំចូលពីប្រទេសថៃ ប៉ុន្តែពួកគេ ឆ្លើយថា មិនបានដឹងច្រើន ពីការងារផ្សេង ទៀតនោះឡើយ ពោលគិតតែលក់ ប៉ុណ្ណោះ ហើយសូម្បីតែ ថៅកែហាង ក៏ពួកគេមិន ស្គាល់ដែរ។

បុគ្គលិកទាំងពីរនាក់នេះ បានបន្តថា ចំពោះហាងទីតាំងទី២ ខាងលើនេះ ទើបនឹងបើកក្នុង រយៈថ្មីៗតែប៉ុណ្ណោះ។ បើយោងតាម សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន ឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ នោះគឺកញ្ញា សុខ សុជាតា និងបុរសម្នាក់ទៀត ដែលជាអ្នកគ្រប់គ្រង តែម្តង ខណៈបុគ្គលិកទាំងអស់ ត្រូវបានដោះលែង មិនមានការ ចាប់ខ្លួនឡើយ ។

រីឯហាងវិញ ត្រូវបានសមត្ថកិច្ចបិទជា បណ្តោះអាសន្ន រង់ចាំការអនុញ្ញាតិ ឲ្យបើកឡើងវិញ។ ដូច្នេះតាមត្រួត ពិនិត្យមើល និងស្វែងយល់នៅ កន្លែងកើតហេតុ បានបង្ហាញថា មូលហេតុតែមួយគត់ ដែលនាំឲ្យ សមត្ថកិច្ច ប្រឆាំងបទល្មើស សេដ្ឋកិច្ចចុះ មកបង្រ្កាបហាងទាំងពីរនេះ គឺមកពីរឿងគំនុំ ក្នុងការរកស៊ី ជាមួយគ្នា ក្រោយពីមានការបែកបាក់ ពោលទឹកប្រាក់ អាចធ្វើអ្វីៗ បានទាំងអស់។ ប៉ុន្តែបើមានលុយ និងមានអំណាច ដូចគ្នាយ៉ាងនេះ តើមួយណា ឈ្នះទៅ គឺមិនមាន នរណាម្នាក់ដឹងឡើយ មានតែបុគ្គលិកគេ តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ យោងតាមសេចក្តីរាយការណ៍ ចុងក្រោយ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលជាម្ចាស់ ហាងគឺ កញ្ញា សុខ សុជាតា និងអ្នកគ្រប់គ្រង ត្រូវបានដោះលែង វិញមិនមានការ ឃុំខ្លួននោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ឧកញ៉ា វ័យក្មេង ដួង ឆាយ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]