សៀមរាប៖ គ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីទស្សនិកជន ពិសេសមិត្តៗយុវវ័យ តាមរយៈការច្រៀង និងសម្ដែងបទថ្មីៗ ជាច្រើនកន្លងមក។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះដែរ គេសង្កេតឃើញថា វត្តមានក្មួយសំណព្វរបស់លោក​ ខាន់ ជេម រូបនេះតែងតែបង្ហាញមុខលើឆាកតន្ត្រី ​តូចធំជាច្រើន រាប់មិនអស់ ជាហេតុធ្វើឲ្យនាងរវល់ខ្លាំង សឹងរកពេលសម្រាកគ្មានផង។

យ៉ាងណាមិញ បើទោះបីជាខ្លួន ជាមមាញឹកជាមួយការងារបែបនេះក្ដី ក៏ក្រមុំរូបស្រស់ ម្នាក់នេះ មិនភ្លេចនាំអ្នកមានគុណ ពោលគឺលោកប៉ាជាទីស្រលាញ់ ដើរលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនេះឡើយ ដោយក្នុងនោះ អ៊ំប្រុសបានបង្ហោះសារខ្លីមួយថា៖ « មកលេងអង្គរវត្តជាមួយកូនស្រីពៅ»

គួរបញ្ជាក់ដែរថា នេះជាលើកទី១ហើយដែល អ្នកគាំទ្រ បានស្គាល់មុខមាត់ របស់ឪពុករបស់និច ដែលលោកអ៊ំ មានរូបរាងខ្ពស់ខ្លាំង ហើយហេតុផលមួយនេះហើយ ទើបធ្វើឲ្យ និច មានកម្ពស់ខ្ពស់មិនធម្មតា៕

ស្រីនិច
ស្រីនិច
ស្រីនិច
ប៉ារបស់ ស្រីនិច
ស្រីនិច និង លោកប៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង