ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយគណនីហ្វេសប៊ុករបស់អ្នកនាំ លោក Eco Vak Song បានបង្ហោះរូប៣សន្លឹក របស់អ្នកនាង សុគន្ធ និសា ក្នុងឈុតMVបទថ្មីរបស់នាង ដែលមានចំណងជើងថា «ស្នេហ៍គ្មានពន្លឺ»។

យ៉ាងណាមិញ សម្រាប់រូប៣ សន្លឹកនោះ បានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម អំពីសម្រស់របស់តួឯកស្រីក្នុងបទចម្រៀងនេះផងដែរ។

ក្នុងនោះ មហាជនសង្កេតឃើញថា នៅក្នុងរូបនោះក៏មានអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់ គឺលោក កៅ សីហា បានចូលមក Comment នៅក្នុងរូបនោះ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលថា៖ “ឆ្ងល់ចែហ្នឹង សម្រស់អមតៈ ស្អាតនុះស្អាត មុខអត់មេកអាប់ក៏ស្អាត មាត់លាបតែក្រែម ឃើញមុខប្លែកភ្លាម។ ស្រលាញ់ចែហ្នឹងណាស់ ទាំងសម្រស់ ទាំងចរិត”

ទោះជាយ៉ាងណាក្តី ចំពោះសម្រស់របស់អ្នកនាង សុគន្ធ និសា មិនមែនមានត្រឹមតែអ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់នោះទេ ចំណែកឯអ្នកដឹកនាំរឿង “រាជនីភូមិគ្រឹះ» រូបនេះវិញ ក៏លាន់មាត់សរសើរអំពីសម្រស់របស់នាងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបោះសម្តីសរសើរពីចរិតរបស់អ្នកនាង សុគន្ធ និសា ថែមទាំងទៀតផង៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កៅ សីហា
សុគន្ធ និសា និង កៅ សីហា
ឺុឈុតក្នុងMVរបស់ សុគន្ធ និសា
ឺុឈុតក្នុងMVរបស់ សុគន្ធ និសា
Comment របស់លោក កៅ សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា