អាល្លឺម៉ង់៖ អ្នកដឹកនាំក្លិប Bayern Munich លោក Karl-Heinz Rummenigge បានអួតថា មានតែក្រុមរបស់លោកទេដែលអាចទម្លាក់ក្រុមខ្លាំង Real Madrid ចេញពី Champions League បាន។

អ្នកដឹកនាំក្លិបចាស់វស្សារូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុម Bayern Munich មានកីឡាករល្អជាច្រើន ហើយពួកគេកំពុងតែផ្តោតអារម្មណ៍និងជឿជាក់ទៅលើខ្លួនឯងក្នុងការឈ្នះពាន Champions League មួយនេះ។

អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះបានបន្តថា Real Madrid ពេលនេះមានទម្រង់លេងល្អឥតខ្ចោះនៅក្នុងក្របខ័ណ្ឌ Champions League ហើយមានតែក្រុម Bayern Munich មួយប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់អាចតទល់ជាមួយនឹងក្រុមអធិរាជសមួយនោះ។

អ្នកដឹកនាំក្លិបវ័យ ៦២ឆ្នាំរូបនេះបានបន្តថា ក្រុម Bayern Munich ធ្លាប់មានប្រវត្តិទម្លាក់ Real Madrid ចេញពី Champions League ហើយពេលនេះលោកចង់ឃើញព្រឹត្តិការណ៍បែបនោះកើតឡើងម្តងទៀត។ 

សកម្មភាពក្នុងការប្រកួតកាលពីលើកមុន
លោក Karl-Heinz Rummenigge

គួរបញ្ជាក់ផងដែរថា តាំងពីរដូវកាល២០០៦-២០០៧មក ក្រុម Bayern Munich និង Real Madrid បានជួបគ្នាក្នុងក្របខ័ណ្ឌ Champions League បានចំនួនបីលើក ដោយមួយលើកក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយកាលនោះក្រុម Bayern Munich បានយកឈ្នះ និងជំនួបពីរលើកទៀតគឺនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដោយ Bayern Munich ឈ្នះមួយលើក និង Real Madrid ឈ្នះមួយលើក៕

សកម្មភាពក្នុងការប្រកួតកាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]