(ភ្នំពេញ)៖ ស្របពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានកន្លងផុតទៅ គេសម្គាល់ឃើញ សិល្បករ-សិល្បការិនី សង្វាតចាប់យកឱកាស ឆក់បានទីផ្សារ ចេញទៅច្រៀងនៅតាមបណ្ដាខេត្ត ក៏ដូចជានៅតាមស្ថានីយទូរទស្សន៍ជាដើម។ ដោយឡែក សម្រាប់តារាសម្ដែង និងជាពិធីការិនីស្រីរាងខ្ពស់ស្រឡះ ទឹម រដ្ឋា សុខចិត្តបោះបង់ការងារលុយរាប់ពាន់ដុល្លារចោលនាថ្ងៃចូលឆ្នាំ ឆ្លៀតពេលវេលា ដើរកម្សាន្តជាមួយគ្រួសារ យ៉ាងមានសុភមង្គល ធ្វើព្រងើយទៅវិញ ពោលគឺទោះបីជាម្ចាស់កម្មវិធី ទទូចអញ្ជើញនាងយ៉ាងណា ក៏នាងនៅតែបដិសេធដាច់ខាត និងសុំអធ្យាស្រ័យ ដែលមិនអាចចូលរួមបាន។

ជាការពិតណាស់ តាមការបង្ហោះរូបភាពជាហូរហែមក ត្រូវបានគេដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ តារាសម្តែង ទឹម រដ្ឋា បាននាំអ្នកម្តាយ និងក្រុមគ្រួសារទៅដើរលេងសង្ក្រាន្ត ដល់ទៅ២ខេត្តយ៉ាងសប្បាយរីករាយ គឺសង្រ្កាន្តព្រៃវែង និងបាត់ដំបង។

តារាម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា បានឲ្យដឹងថា «ជារៀងរាល់ចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានគេសួរខ្ញុំច្រើនណាស់ ពាក្យដដែលៗថា ហេតុអ្វីអត់ឃើញខ្ញុំ ទៅចូលរួមមហាសង្រ្កាន្ត សម្ដែងរាំច្រៀងនៅខេត្តសៀមរាប នឹងគេអ៊ឹចឹង? ខ្ញុំបានប្រាប់គេថា អត់បានចូលរួមទេ ព្រោះខ្ញុំចង់ចំណាយពេលវេលា៣ថ្ងៃ ដ៏សែនពិសេសមួយនេះ នៅជាមួយនឹងគ្រួសារ ដ៏សែនកក់ក្ដៅរបស់ខ្ញុំ ដូចជាបងប្អូនទាំងអស់គ្នា ខ្លះក៏អ៊ីចឹងដែរ ព្រោះពេលវេលាធម្មតា យើងរវល់ធ្វើការរកស៊ីរៀងៗខ្លួន ហើយក៏មិនមានពេលបានផ្ដល់ ឲ្យគ្នាជាញឹកញាប់ទេ អ៊ីចឹងឱកាសនេះជាឱកាសដ៏ល្អ ដែលយើងបានជូបជុំគ្នាដែលមិនអាចខ្វះបាន ហើយខ្ញុំក៏សុំទោសដល់បណ្ដាការងារទាំងអស់ ដែលតែងតែទាក់ទងខ្ញុំ ហើយខ្ញុំមិនបានទទួល។ តែឥឡូវពិធីចូលឆ្នាំត្រូវបានបញ្ចប់ ហើយខ្ញុំក៏មកទទួលការងាវិញដែរ»។

យ៉ាងណាមិញ តាមការរៀបរាប់ខាងលើ មូលហេតុសំខាន់នៃការបោះបង់ការងារ ព្រោះតារាសម្ដែង ទឹម រដ្ឋា ចង់កំដរអ្នកម្តាយដើរលេង និងមានពេលសម្រាកក្បែរគ្រួសារខ្លះ។ ងាកមកជីវិតស្នេហា តារាសម្ដែងត្រូវប៉ាន់តែបុរសបរទេស ទឹម រដ្ឋា នៅតែស្រឡាញ់គ្នា ស្អិតល្មួត និងបង្ហោះរូបភាពផ្អែមល្ហែមជាច្រើន បង្ហាញឲ្យមហាជន បានដឹងជាសាធារណៈ ជាមួយនឹងគូស្នេហ៍ ជាជនជាតិបរទេសដដែល៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា