ប្រេស៊ីល៖ បុរសជាភ្ញៀវទេសចរណ៍ម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខូតខាតជើងខាងស្ដាំស្ទើរតែទាំងស្រុង ក្រោយត្រូវបានត្រីឆ្លាមវាយប្រហារ ខណៈពេលកំពុងតែចុះលេងទឹក នៅឯឆ្នេរសមុទ្រមួយកន្លែង ក្នុងប្រទេសប្រេស៊ីល។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា លោក Pablo de Melo មានអាយុ ៣៤ឆ្នាំ។ នៅថ្ងៃកើតហេតុនោះ ពោលគឺថ្ងៃអាទិត្យ ទី១៥ មេសា ឆ្នាំ២០១៨ កន្លងទៅនេះ លោក Pablo រួមជាមួយនឹងក្រុមគ្រួសាររបស់លោក បាននាំគ្នាធ្វើដំណើរកម្សាន្ត ទៅលេងនៅឯឆ្នេរ Piedade Beach ស្ថិតក្នុងទីក្រុង Pecife ប្រទេសប្រេស៊ីល។

រូបភាព៖ លោក Pablo de Melo រងរបួស

ប៉ុន្តែវាជារឿងដ៏គួរឲ្យអកុសលជាទីបំផុត ខណៈពេលដែលលោក Pablo បានចុះលេងទឹក ក្នុងចំណោមភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀតនោះ ដោយលោកបានជិះក្តារស្គីលើទឹករលក រសាត់ចូលទៅក្បែរតំបន់ដែលត្រូវបានគេដឹងថា ជាប្លុកត្រីឆ្លាមរស់នៅ។ ហើយទីបំផុតសំណាងមិនល្អក៏ស្រាប់តែត្រូវ ត្រីឆ្លាមវាយប្រហារមកលើរូបលោកមែន ត្របាក់ជើង (ខាងស្ដាំ) បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរស្ទើរតែទាំងស្រុង ឈាមហូររហាម រងរបួសដៃ និងផ្នែកផ្សេងៗទៀត លើខ្លួនប្រាណរបស់លោកថែមទៀតផង។

ប្រភពដដែលបន្តថា បុរសពីរនាក់ផ្សេងទៀត ដែលបានឃើញហេតុការណ៍នេះ ដែលកំពុងតែលេងទឹកនៅក្បែរតំបន់នោះ បានប្រថុយជីវិតទៅចូលជួយ ដើម្បីសង្គ្រោះយកបុរសរងគ្រោះ។

ក្រោយកើតហេតុ លោក Pablo ក៏ត្រូវបានគេសង្គ្រោះលើកមកដល់ដីគោក ស្ថិតក្នុងរូបភាពយ៉ាងគួរឲ្យអាណិតអាសូរ និងអាណោចអាធ័មជាទីបំផុត។ ចំណែកឯក្រុមភ្នាក់ងារសង្គ្រោះក្នុងតំបន់ ក៏ត្រូវបានគេទាក់ទងចុះមកដល់ទីតាំងកើតហេតុ ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍សង្គ្រោះផងដែរ។

លោក Pablo ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Restoration Hospital ដើម្បីធ្វើការវះកាត់ និងព្យាបាលរបួស។ ជាសំណាងល្អ ដែលលោកអាចនៅមានជីវិត ប៉ុន្តែក្រុមគ្រូពេទ្យអះអាងថា មិនអាចជួយសង្គ្រោះជើងស្ដាំរបស់លោក Pablo បានឡើយ ដោយសារតែ ស្ថានភាពរបួសគឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរខ្លាំង។ ពោលគឺ ជើងស្ដាំរបស់បុរសរងគ្រោះរូបនេះ អាចនឹងត្រូវបាត់បង់ (ឬកាត់ចោល) តែម្តង។

គួរឲ្យដឹងថា បច្ចុប្បន្នលោក Pablo គឺកំពុងតែស្ថិតនៅក្នុងការព្យាបាល និងមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ៕

ចុចលីងខាងក្រោមនេះដើម្បីទស្សនាវីដេអូ​៖

ភ្ញៀវទេសចរម្នាក់ ចុះលេងទឹកសមុទ្រ សំណាងមិនល្អ ត្រូវត្រីឆ្លាមវាយប្រហារ ខាំខ្ទេចជើង

រូបភាពខ្លះៗក្នុងថ្ងៃកើតហេតុ
រូបភាពខ្លះៗក្នុងថ្ងៃកើតហេតុ
រូបភាពខ្លះៗក្នុងថ្ងៃកើតហេតុ
រូបភាពខ្លះៗក្នុងថ្ងៃកើតហេតុ
រូបភាពខ្លះៗក្នុងថ្ងៃកើតហេតុ
តំបន់ឆ្នេរសមុទ្រខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]