ក្រុងកែប៖ អំឡុងពេលចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃមកនេះ ប្រជាជនខ្មែរយ៉ាងច្រើនកុះករ បាននាំគ្នាអបអរសាទរឆ្នាំថ្មី ដោយការនាំក្រុមគ្រួសារ មិត្តភក្តិ ដើរលេងកម្សាន្តនៅកន្លែងនានា ក៏ដូចជាមានការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅគ្រប់បណ្តាខេត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដោយឡែក ក្នុងនោះផងដែរ តារាចម្រៀងជើងចាស់ លោក សាន ផានិត ក៏បាននាំក្រុមគ្រួសាររបស់លោក ទៅដើរលេងកម្សាន្តនៅតាមតំបន់សមុទ្រ ពោលគឺនៅខេត្តព្រះសីហនុ និងក្រុងកែបផងដែរ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យលោកហួសចិត្តបំផុតនោះ គឺកាលពីម្សិលមិញនេះ ខណៈពេលដែលលោកកំពុងតែមុជលេងកម្សាន្តនៅឯសមុទ្រកែប ស្រាប់តែប្រទះឃើញរបស់សំខាន់មួយចំនួនរបស់នារីៗ(សំឡីអនាម័យ) កំពុងតែអណ្តែតនៅក្នុងទឹកសមុទ្រ។

មិនតែប៉ុណ្ណោះ លោកសាន ផានិត ក៏បានបង្ហោះជាសារ សំណូមពរដល់មិត្តនារីៗមួយចំនួន កុំឲ្យបន្តបោះចោលរបស់ទាំងនេះ នៅក្នុងសមុទ្រ ហើយលោកក៏បានប្រមូលសំរាម និងសំឡីអនាម័យមួយចំនួន ទៅចោលទៀត ដោយមិនខ្ពើមរអើម៕

សាររបស់ សាន ផានិត
តារាចម្រៀង សាន ផានិត
សំឡីអនាម័យ
តារាចម្រៀង សាន ផានិត និងគ្រួសារ
តារាចម្រៀង សាន ផានិត
តារាចម្រៀង សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត