សៀមរាប៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ពេជ្រ អាវីហ្សា គឺជាតារាមួយដួង ដែលនិយមស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីៗបញ្ចេញសាច់សខ្ចីរបស់ខ្លួន ឱ្យបណ្តាអ្នកគាំទ្របានឃើញ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ហើយជារៀងរាល់ពេល កញ្ញា ក៏ត្រូវបានគេចាត់ទុកថាជាតារាសម្តែងស្រីស៊ិចស៊ីម្នាក់នៅក្នុងប្រទេស ដែលមានសម្រស់ស្អាតខ្លាំង មិនចាញ់តារាស្រីស៊ិចស៊ីដទៃៗទៀតនោះឡើយ។

កញ្ញា ពេជ្រ អាវីហ្សា

ប៉ុន្តែនៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលទើបតែកន្លងផុតទៅនេះ គេឃើញកញ្ញា ពេជ្រ អាវីហ្សា បែរជាមិនស្លៀកពាក់ស៊ិចស៊ីនោះទេ តែកញ្ញាបែរជាងាកមកស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរវិញម្តង។

ជាក់ស្តែង នៅលើទឹកដីអង្គរខេត្តសៀមរាប ក្នុងពេលចូលឆ្នាំថ្មី កញ្ញា ពេជ្រ អាវីហ្សា បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីចូលរួមក្នុងពិធីពូនភ្នំខ្សាច់ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ យ៉ាងស្រស់ស្អាត ខុសប្លែកពីរាល់ដង។

បានឃើញកញ្ញាក្នុងឈុតប្រពៃណីដូច្នេះ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថា តារាស្រីរូបនេះ ស្រស់ស្អាតខ្លាំងណាស់ សមសួនជានារីខ្មែរពិតៗ៕

តោះចង់ដឹងសម្រស់កញ្ញា ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរមួយនេះស្រស់ស្អាតយ៉ាងណានោះ មកទស្សនារូបភាពដូចខាងក្រោមនេះតទៅ៖  

កញ្ញា ពេជ្រ អាវីហ្សា
កញ្ញា ពេជ្រ អាវីហ្សា
កញ្ញា ពេជ្រ អាវីហ្សា នៅអង្គរ
ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរ
ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរ
ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរ
ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរ
ពេជ្រ អាវីហ្សា ក្នុងឈុតប្រពៃណីខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]