ហ្វីលីពីន៖ ប្រជាជនរស់នៅកោះ Tawi-tawi  ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនេសាទម្នាក់ ចាប់បានមឹកប្រវែងដល់ទៅ ២.៤ម៉ែត្រ​ឯណោះ។

ចាប់បានមឹកយក្សធំជាងមនុស្ស នៅហ្វីលីពីន

ក្រោយចាប់បាន អ្នកនេសាទ ២ ទៅ៣នាក់ បានសហការគ្នាស្រង់មឹកយក្សនេះមកលើឆ្នេរ។ លោក Harold Eduardo Curtis ជាអ្នកនេសាទមួយរូប ដែលស្ថិតនៅក្នុងហេតុការណ៍នេះដែរបាននិយាយថា៖

«ខ្ញុំស្គាល់អ្នកដែលនេសាទបានមឹកយក្សនេះ ។ វាពិតជាពិបាកស្រង់មឹកនេះមកលើគោក ព្រោះវាធ្ងន់ខ្លាំងមែនទែន។ លក្ខណៈពិសេសរបស់មឹកនេះ គឺវាមានសាច់សចាំង និងមានសុខភាពល្អ ហើយថែមទាំងមានអាយុតិចទៀតផង។»
ចាប់បានមឹកយក្សធំជាងមនុស្ស នៅហ្វីលីពីន

អ្នកភូមិជាច្រើនមានអារម្មណ៍រំភើប នៅពេលដែលពួកគេស្រមៃដល់រសជាតិសាច់របស់វា នៅពេលដែលវាត្រូវបានគេយកទៅចម្អិន។

សូម្បីលោក Curtis ក៏បានបង្ហាញអារម្មណ៍ដូចអ្នកភូមិដែរ។ លោកនិយាយថា៖

«សាច់របស់វានឹងឆ្ញាញ់ខ្លាំង។ វាគឺជាមឹកដែលធំជាងគេបង្អស់ ក្នុងចំណោមមឹកដែលខ្ញុំធ្លាប់ឃើញពីមុនមក។ មើលទៅវាដូចជាកូនចៅរបស់ពពួកមឹកយក្សយ៉ាងអីចឹងដែរ ដូច្នេះថ្ងៃក្រោយៗទៀត ពួកយើងប្រហែលនឹងបានឃើញមឹកដែលធំៗបែបនេះ ឬធំជាងនេះទៀតក៏ថាបាន។»
ចាប់បានមឹកយក្សធំជាងមនុស្ស នៅហ្វីលីពីន

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]