បរទេស៖ បន្ទាប់ពីការបង្កើតនាវាមួយដែលចំណាយអស់រយៈពេល ៣ឆ្នាំផុតទៅ នាវាកម្សាន្តដ៏ធំជាងគេបំផុតលើពិភពលោកដែលមានឈ្មោះថា “Symphony of the Seas” ដែលមានទីតាំងនៅកំពង់ផែទីក្រុងបាសេឡូណា ក្នុងប្រទេសអេស៉្បាញបានបង្ហាញខ្លួន ដែលជានាវាមានសួនទឹកសម្រាប់លេង ដែលយើងអាចរំអិលខ្លួនបានពីទីខ្ពស់ ហើយបើសិនជាយើងក្រលេកមើលវាមួយភ្លែត វាប្រៀបបានទៅនឹង រូបគំនូរនាវាមួយ ដែលមានពណ៌យ៉ាងស្រស់ឆើតឆាយ។

ទិដ្ឋភាពនាវាមើលពីខាងលើ

លោក Balwin Yeung នាយកផ្នែកលក់ និង ទីផ្សារនៃក្រុមហ៊ុន Royal Caribbean ប្រចាំនៅហុងកុងបានប្រាប់សារព័ត៌មាន CNN ថា៖ "អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចងចាំបំផុតសម្រាប់ខ្ញុំ គឺពេលបានមើលឃើញកប៉ាល់នេះលើកដំបូង។ អ្នកពិតជាអាចឃើញវានៅពេល ដែលអ្នកចេញដំណើរពីអាកាសយានដ្ឋាននៅទីក្រុងបាសេឡូណា ដោយសារកំពង់ផែមានចម្ងាយធ្វើដំណើរត្រឹមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ ដែលវាពិតជាធ្វើឱ្យអ្នកពេញចិត្ត និងមានចំណាប់អារម្មណ៍ក្នុងការជិះវាណាស់"។ 

ទិដ្ឋភាពនាវាពិខាងក្រៅ

ចង់ដឹងថាតើមានទិដ្ឋភាពអ្វីខ្លះនៅខាងក្នុងនាវាយក្សនេះ តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

នាវាកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក Symphony of the Seas នេះ មានប្រវែង ៣៦២ ម៉ែត្រ មានភោជនីយដ្ឋានសរុប ២២ កន្លែង សួនទឹកចំនួន ២៤ និង បន្ទប់គេង ចំនួន ២៧៥៩ បន្ទប់។

នៅក្នុងនាវានេះ អាចដាក់មនុស្សបានប្រហែល ៦៦៨០ នាក់ រួមទាំងបណ្តាសមាជិកនាវិកចំនួន ២២០០ នាក់ទៀតដែលមានចំនួនមនុស្សសរុបជិត ៩០០០ នាក់ឯណោះ។

នៅលើនាវាដ៏ធំមួយនេះ អ្នកគិតថាវានឹងអាចមានមនុស្សច្រើនកុះករណាស់ តែការពិតវាមានកន្លែងផ្សេងៗគ្នា រហូតដល់ទៅ១៨កន្លែង ដែលចែកតំបន់គ្នាកុំឲ្យមានការកកកុញមនុស្សច្រើន។

វាមានកម្ពស់៧ជាន់ និងជណ្តើរយន្តចំនួន២៤ ដែលអាចឲ្យយើងងាយស្រួលក្នុងការដើរកម្សាន្តលើនាវានេះតែម្តង។ 

សម្រាប់សួនទឹកដែលមានឈ្មោះថា Splashaway Bay គឺជាកន្លែងសម្រាប់តែមនុស្សពេញវ័យ ឬ កូនក្មេងសម្រាប់លេងលក្ខណៈគ្រួសារ ហើយក៏មានកន្លែងគេងក្រោមពន្លឺព្រះអាទិត្យបានទៀតផង។

ក្រៅពីសួនទឹក វាក៏នៅមានសួនកណ្តាលដែលជាសួនរុក្ខជាតិដែលមានទេសភាពស្រស់ស្អាត គួរឲ្យចង់គយគន់ ដែលមានរុក្ខជាតិច្រើនជាង ២០០០០ ប្រភេទ ដែលផ្តល់ភាពស្រស់ថ្លា អារម្មណ៍រីករាយមកខ្លួនយើងវិញ។

ក្រៅពីសួនទាំងអស់នេះហើយ យើងក៏អាចដើរកម្សាន្តជុំវិញនាវា មើលទឹកសមុទ្របានផងដែរ មើលទេសភាពជុំវិញខ្លួនយើងបានផងដែរ។ 

ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗនៅខាងក្នុងនាវានេះតែម្តង៖ 

ទិដ្ឋភាពនាវាមើលពីខាងលើ
ទិដ្ឋភាពនាវាពីខាងលើ
ទិដ្ឋភាពបន្ទប់គេង
កន្លែងគេងហាលថ្ងៃ
កន្លែងលេងទឹក
កន្លែងកម្សាន្ត
កន្លែងលេងទឹក
កន្លែងលេងទឹក
ទិដ្ឋភាពសួនរុក្ខជាតិមើលពីខាងលើ
ទិដ្ឋភាពនាវានៅខាងក្នុង
កន្លែងលេងតន្រ្តី
ទិដ្ឋភាពនាវានៅពេលយុប់
ទិដ្ឋភាពនាវានៅពេលយប់

នៅឆ្នាំនេះ វានឹងធ្វើដំណើរតាមសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងការធ្វើដំណើរទៅ អេស្ប៉ាញ និងអ៊ីតាលី  រីឯរដូវស្លឹកឈើជ្រុះ Symphony of the Seas នឹងផ្លាស់ប្តូរមូលដ្ឋានផ្ទះរបស់ខ្លួនទៅកាន់ទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

លោក Balwin Yeung និយាយថា៖” នាវាដ៏ធំនេះនឹងជាប់ជាគោលដៅទេសចរណ៍ ដែលមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អជាងគេលើសនាវាណាទាំងអស់” ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]