ភ្នំពេញ៖ តួឯកស្រីក្នុងរឿង «ម្ចាស់បំណុល» អ្នកនាងភិន សុដាលីស កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨បានអញ្ជើញចូលរួមក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី ព័ត៌មានសិល្បៈ និងកម្សាន្ត របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដោយបានលើកឡើងថាអ្នកនាងចង់សម្តែងជាតួអ្នកក្រ ជាងតួអ្នកមាន។ មូលហេតុដែលធ្វើឲ្យអ្នកនាងចង់សម្តែងជាតួអ្នកក្រ ក៏ព្រោះតែអ្នកនាងសុំាជាមួយការសម្តែងជាតួអ្នកក្រ ជាពិសេសការតុបតែងខ្លួន ឬការស្លៀកពាក់ងាយស្រួលជាងតួអ្នកមាន។

ភិន សុដាលីស «ចង់សម្តែងជាតួអ្នកក្រ ជាងតួអ្នកមាន»

សូមបញ្ជាក់ដែរថា អ្នកនាងភិន សុដាលីស គឺជាតួឯកស្រីមួយរូបក្នុងរឿង «ម្ចាស់បំណុល» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២០ ខែមេសា រៀងរាល់ថ្ងៃព្រហស្បត្តិ៍-សៅរ៍ វេលាម៉ោង ៧:៥០-៩:០០យប់។ ខ្សែភាពយន្តនេះអ្នកនាងចាប់ដៃគូសម្តែងជាមួយបុរសសង្ហារគឺលោក ភឹម តារាវិបុល រួមនិងសិល្បៈករជើងចាស់ ជើងថ្មីបញ្ចេញថ្វីដៃក្នុងរឿងភាគមួយនេះ មិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។

រឿង «ម្ចាស់បំណុល»

រឿង «ម្ចាស់បំណុល» គឺជារឿងភាគបែបមនោសញ្ចេតនាមួយ ដែលបានឆ្លុះបញ្ចាំងពីការអប់រំ កតញ្ញូ និងការតស៊ូរហូតទទួលបានជោគជ័យ ជាពិសេសរឿងភាគខ្មែរមួយនេះក៏បានបង្ហាញឲ្យឃើញថាសុច្ចរិត ទៀតត្រង់ មានតម្លៃជាងទ្រព្យសម្បតិ្ត។ 

តើខ្សែរឿង «ម្ចាស់បំណុល» ល្អមើលយ៉ាងណា បង្កប់ន័យអប់រំយ៉ាងណា សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

សូមទស្សនាឈុតខ្លីតាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស