Lady Gaga ដែលមានរហស្សនាម មាតានៃមនុស្សចំលែក (Mother Monster) បានចូលរួមកម្មវិធី ដេញថ្លៃសំលៀកបំពាក់ របស់ស្ដេចចម្រៀងផប់ Michael Jackson កាលពីថ្ងៃអាទិត្យ នៅឡូស អេញជេលេស។

មុនពេលដែលដេញថ្លៃ គឺបានកើតមានការជំទាស់ ដែលធ្វើឲ្យមានទុក្ខព្រួយ ពីអ្នកគាំទ្ររបស់ ស្ដេចចម្រៀងផប់ ដោយសារពួកគេជំទាស់ថា លោក Michael Bush ដែលជាអ្នកច្នៃមូ៉តសំលៀកបំពាក់ របស់ សេ្ដចចម្រៀងផប់ គ្មានសិទ្ធនឹងដាក់លក់ របស់ទាំងនេះបានទេ។ ចំនែកឯអ្នកស្រី Karen Faye ដែលជាអ្នករៀបចំគ្រឿងសំអិតសំអាង ផ្ទាល់របស់ Michael Jackson ក៏បានលើកយកពីបំណងប្រាថ្នារបស់ ស្ដេចចម្រៀងផប់ផងដែរថា លោក Michael Jackson មានបំណងចង់ឲ្យសំលៀកបំពាក់របស់លោក ត្រូវបានដាក់ក្នុងសារមន្ទីរ ហើយក៏សង្ឃឹមថា លោក Bush អាចសម្រេចបំណងប្រាថ្នាតែមួយគត់របស់គាត់បាន។ យ៉ាងណាមិញ សំលៀកបំពាក់របស់លោក នៅតែត្រូវបានយកមកដេញថ្លៃ ហើយសំលៀកបំពាក់ដែលត្រូវយកមក ដេញថ្លៃនេះគឺជាសំលៀកបំពាក់ ដែល MJ ប្រើក្នុងការប្រគំតន្ត្រី Bad Tour ក្នុងនោះមានអាវធំតំណាងក្នុងតន្រ្ដី Bad Tour ដែលមានតម្លៃ ១០០,០០០ ដុល្លារអាមេរិក និងស្រោមដៃដាំគ្រីស្តាល់ចំនួនមួយគូ ហើយស្រោមដៃម្ខាងមានតម្លៃ ១០០,០០០ ដុល្លារអាមេរិក។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ Gaga បានប្រកាសទិញរបស់ទាំងនោះ មុនពេលដែលគេដេញថ្លៃទៅទៀត ដោយចំណាយប្រាក់អស់ជាង ៥,០០០,០០០ ដុល្លារ ហើយរបស់មួយចំនួនទៀត ត្រូវបានដេញថ្លៃយកដោយក្រុមហ៊ុន បង្ហាត់ឆ្កែ (Guide Dogs of America )  និងក្រុមហ៊ុនថែរក្សាសុខភាពមនុស្សចាស់ (Nathan Adelson Hospice) ហើយទាំងអស់នេះនៅតែ មិនមែនជាអ្នកគាំទ្ររបស់លោក MJ។

ក្រោយពី Gaga ទទួលបានសំលៀកបំពាក់របស់លោក MJ នាងក៏បានបង្ហោះវាចារបស់នាង ក្នុងគេហទំព័រសង្គម Twitter ដោយបានបញ្ជាក់ទៅកាត់អ្នកគាំទ្ររបស់លោក MJ ថាសំលៀកបំពាក់នេះនាងនឹងថែរក្សាឲ្យបានល្អ។

តម្លៃពិត៖ ១៤៤,០០០ដុល្លារ

 តម្លៃពិត៖ ១៨០,០០០ដុល្លារ

 តម្លៃពិត៖ ១១៥,២០០ដុល្លារ

 តម្លៃពិត៖ ២៤០,០០០ដុល្លារ

 តម្លៃពិត៖ ២១៦,០០០ដុល្លារ

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]