ភ្នំពេញ៖ បន្ទាប់ពីរៀបការរួចកវីនិពន្ធសុខ ជំនោរ ជាមួយនឹងភរិយាដ៏ស្រស់ស្អាត កាន់តែមានសុភមង្គលកាន់តែខ្លាំងឡើង និងកាន់តែធ្វើឲ្យមហាជនជាច្រើន ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្រណែនគ្រប់គ្នា។

ជាក់ស្តែង នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកក៏បាននាំភរិយា និងគ្រួសារ ទៅដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយមើលទៅពោរពេញដោយសុភមង្គល នេះបើផ្អែកលើរូបភាពដែលលោកបានបង្ហោះ។

តែបើងាកមកមើលរូបភាពលោកសុខ ជំនោរ ជាមួយនឹងភរិយាវិញ ពិតជាផ្អែមល្ហែមខ្លាំង ធ្វើឲ្យអ្នកគាំទ្រ និងលេងបណ្តាញសង្គម ចង់បានគ្រួសារដូចពូកគេទាំងពីរខ្លាំងមែនទែន។

តែអ្វីដែលសំខាន់ជាងនេះនោះគឺ ទៅដល់ទីណា ក៏ឃើញតែកវីនិពន្ធរូបនេះថើប និងអោប ភរិយាដ៏គួរឲ្យស្រលាញ់រូបនេះដែរ សូម្បីតែពេលនេះនៅក្នុងអាងហែលទឹក ដោយមានគ្រួសារ និងមនុស្សជាច្រើននៅជុំវិញក្តី ក៏ពួកគេបង្ហាញភាពផ្អែមល្ហែមគួរឲ្យច្រណែនបែបនេះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងភរិយា
សុខ ជំនោ និងគ្រួសារ
សុខ ជំនោ និងគ្រួសារ
សុខ ជំនោ និងគ្រួសារ
សុខ ជំនោ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]