ភំ្នពេញ ៖ តាំងពីម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនា បានក្លាយជាតារាប្រចាំផលិតកម្មរស្មីហង្សមាស សង្កេតឃើញថាលោកទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ។ 

ជាក់ស្ដែង មួយរយៈនេះ លោកមានការមមាញឹកក្នុងការថតបទចម្រៀង ក៏ដូចជាខ្សែភាពយន្តរបស់ទូរទស្សន៍ហង្សមាស ផងដែរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីចូលឆ្នាំថ្មីត្រូវបានបញ្ចប់មិនទាន់បានប៉ុន្មានផង លោក នី រតនា ត្រូវចេញដំណើរមកធ្វើការថតខ្សែភាពយន្តរឿង «រាជបុត្រកង្កែប(ជួបស្នេហ៍អ្នកមាន) » របស់លោកបន្ត ។ 

ដោយលោកបានសរសេរ ទាំងមិនទាន់អស់អាល័យ នៅលើផេកផ្លូវការរបស់លោកថា « អរុណសួស្ដីបងប្អូនអ៊ុំពូមីងទាំងអស់គ្នា ដល់ពេលចេញធ្វើការទៀតហើយខ្ញុំ ចូលឆ្នាំមិនទាន់បានប៉ុន្មានផង លូវមកថតកុនបន្តទៀតហើយ ជួយគាំទ្រផងបាទបងប្អូនទាំងអស់គ្នា# រាជបុត្រកង្កែប(ជួបស្នេហ៍អ្នកមាន) Coming Soon !!!! ››។

យ៉ាងណាមិញ ខ្សែភាពយន្តរបស់ តារាចម្រៀងរូបសង្ហានេះ មិនទាន់ត្រូវបានបង្ហាញថា លោកបានសម្ដែងជាតួអង្គអ្វី នៅឡើយទេ ៕ 

នី រតនា
នី រតនា
នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា