ភ្នំពេញ៖ ក្រោយឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈ ជាអ្នកចម្រៀងពេញលេញហើយ គេឃើញកូនប្រុសទាំង ៣ នាក់របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ដោយមានការចេញទៅសម្តែងការប្រគុំតន្រ្តី តាមបណ្តាខេត្តជាញឹកញាប់។

តែនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទាំង ៣ ថ្ងៃនេះ គេឃើញលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង ៣ នាក់ ក៏ឆ្លៀតមកលេងកម្សាន្តជាមួយគ្នាដែរ ដោយគេឃើញអ្នកទាំង ៤ ឪពុកកូន បានតុបតែខ្លួនយ៉ាងស្រស់សង្ហា នាំគ្នាំស្លៀកខោខ្លី និងកាន់កាំភ្លើងបាញ់ទឹក លេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។

ជាក់ស្តែង បើក្រឡេកមើលមួយភ្លែត ស្មានតែអ្នកទាំង ៤ គឺជាបងប្អួនគ្នា ព្រោះពេលតុបតែងខ្លួនបែបនេះទៅ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មើលទៅឡើងក្មេង ហើយស្រស់សង្ហាមិនចាញ់កូនប្រុសទាំង ៣ របស់ខ្លួនប៉ុន្មាននោះទេ។  

ចាស់តែអាយុមែន ប៉ុន្តែបើមិនប្រាប់ទេ ច្បាស់ជាគ្មាននរណាដឹងឡើយថា ពេលលេងស្ទីលតែងខ្លួនបែបនេះ លោក ព្រាប សុវត្ថិ គឺជាឪពុករបស់កម្លោះសង្ហាៗ ៣ រូបគឺ សុវណ្ណ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ៕

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

ព្រាប សុវត្ថិ និងកូនប្រុសរូបសង្ហា
កូនប្រុសទាំង ៣ របស់ព្រាប សុវត្ថិ
កូនប្រុសទាំង ៣ របស់ព្រាប សុវត្ថិ
កូនប្រុសទាំង ៣ របស់ព្រាប សុវត្ថិ
កូនប្រុសទាំង ៣ របស់ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងកូនប្រុសទាំង ៣
ព្រាប សុវត្ថិ និងកូនប្រុសទាំង ៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ