អ៊ីតាលី៖  ផ្ទះគឺជាកន្លែងកក់ក្តៅសម្រាប់ស្នាក់នៅរបស់គ្រួសារយើង ដែលគ្មានកន្លែងណាស្រួលរស់នៅជាងផ្ទះផ្ទាល់ខ្លួននោះទេ។ ពេលខ្លះការសាងសង់ផ្ទះ យើងត្រូវចំណាយថវិកា និងពេលវេលាច្រើន។ 

យ៉ាងណាមិញ នៅប្រទេសអ៊ីតាលីឯណោះវិញ ផ្ទះ Arup និង CLS ជាច្រើន ត្រូវបានបង្ហាញខ្លួននៅក្នុងទីក្រុង Milan នៅក្នុងពិព័រណ៍រចនាម៉ូដ Salone del Mobile នៅឆ្នាំនេះ ដែលវាមើលទៅដូចជាផ្ទះ 3D ដែលបានបោះពុម្ពយ៉ាងពេញលេញ  និងអាចរស់នៅបានទៀតផង។ ផ្ទះបោះពុម្ភ ឬ 3D នេះ ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិទ្យាបោះពុម្ព 3D នៅពេលបច្ចុប្បន្ន។ ផ្ទះ 3D នេះត្រូវបានរចនាដោយក្រុមហ៊ុន CyBe Construction ដែលចំណាយទឹកប្រាក់សរុប ៤៣២០០០ដុល្លារអាមេរិកឯណោះ។

ទិដ្ឋភាពខាងក្រៅផ្ទះ

គេសាងសង់ផ្ទះនេះដោយលាយល្បាយស៊ីម៉ង់ត៍  ដើម្បីសាងសង់ជញ្ជាំងផ្ទះ ចំណែកឯទ្វារ បង្អួចចេញពីម៉ាស៊ីន 3D និងចំណុចផ្សេងខ្លះទៀតត្រូវបានធ្វើដោយមនុស្សវិញ។

ទិដ្ឋភាពខាងក្រៅផ្ទះ

វាមានផ្ទៃក្រឡាសរុបចំនួន ១០០ម៉ែត្រការ៉េ ដែលត្រូវបានបែងចែកផ្នែកៗ និងមានគ្រឿងសង្ហារឹមដូចជា តុ  កៅអី បន្ទប់គេងមួយ ដែលមានគ្រែពីរជាន់ ផ្ទះបាយដែលមានកន្លែងសម្រាប់បរិភោគអាហារ បន្ទប់ទឹក  និងកន្លែងសម្រាប់ទទួលភ្ញៀវបានទៀតផង។ វាក៏បានតុបតែងជាមួយគ្រឿងសង្ហារឹមទំនើបៗ និងដែលមើលទៅមានតម្លៃខ្ពស់ ហើយស៊ីវីល័យទៅតាមសម័យបច្ចុប្បន្នយើងនេះ។

ផ្ទះដែលបោះពុម្ព 3D​ នេះ ក៏មានដំបូលរាបស្មើដែលគេបានរចនាដោយយកផ្កា និង ស្មៅខ្លះដាក់ពីលើដំបូលពណ៌បៃតងដែលធ្វើឱ្យមានភាពទាក់ទាញម្យ៉ាងដែរ ហើយវាសមល្មមក្នុងការរស់នៅជាលក្ខណៈគ្រួសារ មើលទៅពិតជាមានសុភមង្គល និងផាសុកភាពតែម្តង៕

ខាងក្រោមនេះគឺជារូបភាពនៅខាងក្នុងផ្ទះ៖​ 

ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ការតុបតែងខាងក្រៅ
ការតុបតែងខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]