អង់គ្លេស៖ ខែ្សប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Aguero ត្រូវបានគេរំពឹងថា នឹងត្រូវនៅក្រៅទីលានរយៈពេល ១ខែ ក្រោយពីធើ្វការវះកាត់របួសជង្គង់ជោគជ័យ។ 

Sergio Aguero

កីឡាករជម្រើសជាតិអាហង្ស់ទីន វ័យ២៩ឆ្នាំ មានបញ្ហាជង្គង់តាំងពី ៥សប្ដាហ៍មុនមកម្ល៉េះ ហើយក៏បានខកខានការប្រកួតដែល City យកឈ្នះ Spur ៣-១ កាលពីសប្ដាហ៍មុនផងដែរ។ 

ក្រោយធើ្វការវះកាត់របួសរបស់ខ្លួនបានជោគជ័យ អតីតខែ្សប្រយុទ្ធរបស់ក្រុម At.Madrid បានបង្ហោះខ្លឹមសារមួយក្នុងបណ្ដាញសង្គម Twitter ថា៖ «ពេលនេះរបួសជង្គង់របស់ខ្ញុំ កំពុងធើ្វការព្យាបាល។ ខ្ញុំពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការវិលត្រលប់មកជួយក្រុមវិញឆាប់ៗ»។

សូមបញ្ជាក់ថា Aguero មិនបានជួយក្រុមដែលដឹកនាំដោយលោក Pep Guardiola តាំងពីការប្រកួតដែល City យកឈ្នះ Chelsea កាលពីថៃ្ងទី៤ ខែមីនា មកម្ល៉េះ ប៉ុន្ដែបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតដែល City បរាជ័យ ២-៣ ទៅលើ Manchester United៕  

Sergio Aguero
Sergio Aguero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]