អាល្លឺម៉ង់៖ ខ្សែបម្រើរបស់ក្រុម Bayern Munich កីឡាករ James Rodriguez បាននិយាយថា ក្រុមរបស់ខ្លួន បានត្រៀមរួចជាស្រេចសម្រាប់ជំនួបជាមួយក្រុម Real Madrid នៅសប្តាហ៍ក្រោយ។

កីឡាករ Rodriguez បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសមួយថា Bayern Munich បានរៀបចំយុទ្ធសាស្ត្រសម្រាប់ទប់ទល់ជាមួយ Real Madrid រួចជាស្រេច ទោះបីជាក្រុមអធិរាជស មួយនេះមានទម្រង់លេងខ្លាំងនៅក្នុងក្របខ័ណ្ឌ Champions League ក៏ដោយ។

ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះបានបន្តថា ក្រុម Real Madrid តែងតែផ្តោតកម្លាំងនិងអារម្មណ៍ដើម្បីលើកពាន Champions League ឲ្យបានស្ទើតែរៀងរាល់ឆ្នាំ ប៉ុន្តែក្រុម Bayern Munich ក៏មានប្រវត្តិសាស្ត្រល្អដែរ នៅក្នុងក្របខ័ណ្ឌពានទ្វីបអឺុរ៉ុបមួយនេះ។

អតីតខ្សែបម្រើរបស់ក្រុម Monaco បានបន្តទៀតថា ក្រុម Bayern Munich បានខំប្រឹងតស៊ូតាំងពីដើមមកនៅក្នុងក្របខ័ណ្ឌនេះ ហើយពួកគេក៏ប្រឹងពុះពារគ្រប់ឧបសគ្គទម្រាំបានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដូច្នេះពួកគេនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះពាន Champions League មួយនេះ។ 

ក្រុម Bayern Munich ក្រោយឈ្នះក្រុម Sevilla កាលពីវគ្គមុន

ទោះបីជាកីឡាករ James Rodriguez នៅតែមានឈ្មោះជាកីឡាកររបស់ក្រុម Real Madrid ក្តី ក៏ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ ចង់ឲ្យក្រុមថ្មីរបស់រូបគេឈ្នះនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខនេះផងដែរ៕

កីឡាករ​ James Rodriguez កាលនៅ Real Madrid
កីឡាករ​ James Rodriguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]