បរទេស៖ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា ខែ្សប្រយុទ្ធចាស់វស្សា Fernando Torres នឹងផ្លាស់ទៅលេងនៅប្រទេសអាមេរិក ពេលចប់រដូវកាលជាមួយក្រុម Atletico Madrid។ 

Fernando Torres

កាលពីដើមខែកន្លងទៅ Torres បានប្រកាសពីការចាកចេញពីក្រុមសំណព្វចិត្ដខ្លួន At.Madrid ជាលើកទី២ ក្នុងអាជីពរបស់ខ្លួននៅពេលបញ្ចប់រដូវកាលនេះទាំងអាឡោះអាល័យ។ យ៉ាងណាមិញ ក្រោយពីមានការប្រកាសនេះកើតឡើង ក្លិបមួយចំនួនក្នុងប្រទេសចិន បានធើ្វការដាក់សំណើរទៅដល់អតីតខែ្សប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool រូបនេះ។ 

យ៉ាងណាក្ដីបើតាមព័តមានចុងក្រោយបានឲ្យដឹងថា ខែ្សប្រយុទ្ធសញ្ជាតិអេស្ប៉ាញនេះ បានជ្រើសយកការលេងនៅប្រទេសអាមេរិក ជាជាងការទៅលេងប្រទេសចិន។

កីឡាករវ័យ ៣៤ឆ្នាំ នេះ នៅសល់ការប្រកួតក្នុងលីកជាមួយក្រុម Atletico ចំនួន ៦ប្រកួតទៀត រួមជាមួយការប្រកួត ២ទៀត នៃក្របខណ្ឌ Europa League ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុមកាំភ្លើងធំ Arsenal៕  

Fernando Torres

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]