ចិន៖ គិលានុបដ្ឋាយិកាជនជាតិចិនមួយរូប កំពុងល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីវីដេអូនៃសកម្មភាពដែលនាងបានធ្វើចលនាដង្ហើមឲ្យអ្នកជំងឺបណ្តើរ ញាក់គូទបណ្តើរនៅលើឆាកនោះ ត្រូវបានចែកចាយយ៉ាងសន្ធឹកសន្ធាប់។

នេះជាសកម្មភាពធ្វើចលនាដង្ហើមរបស់គិលានុបដ្ឋាយិការូបនេះ

ជាក់ស្តែង គេមិនបានដឹងច្បាស់ថា ហេតុការណ៍នេះបានកើតឡើងនៅទីណា ឬក៏ពេលណានោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មានតាមរយៈផ្ទាំងក្រោយឆាកនោះ គេអាចដឹងបានថា ហេតុការណ៍នេះទើបតែកើតឡើងកាលពីថ្ងៃទី ១០ មេសា ឆ្នាំ ២០១៨នេះប៉ុណ្ណោះ។

យោងទៅតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា វីដេអូសកម្មភាពដែលត្រូវបានបង្ហោះដំបូងបំផុត ទទួលបានការទស្សនាដល់ទៅជាង ៤លានដង ហើយមូលហេតុដែលនាំឲ្យមានការទស្សនាច្រើនបែបនេះ ក៏ដោយសារតែតិចនិចនៃការធ្វើចលនាដង្ហើមរបស់គិលានុបដ្ឋាយិការូបនេះតែម្តង។

នេះជាសកម្មភាពធ្វើចលនាដង្ហើមរបស់គិលានុបដ្ឋាយិការូបនេះ

បន្ថែមពីលើការធ្វើចលនាដង្ហើម និងញាក់គូទនោះ គេក៏បានឮសម្លេងនាងស្រែកនៅលើឆាកផងដែរ ដែលវីដេអូនេះបានធ្វើឲ្យអ្នកទស្សនាជាច្រើនទ្រាំមិនសើចមិនបាន ហើយក៏មានមនុស្សជាច្រើនបានបញ្ចេញមតិបែបកំប្លែងផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា៖

«នាងប្រហែលជាអាចជួយជីវិតមនុស្សម្នាក់មែន ប៉ុន្តែនាងក៏អាចធ្វើឲ្យមនុស្សមួយចំនួនគាំងបេះដូងដែរ ជាពិសេសគឺមនុស្សវ័យកណ្តាល និងមនុស្សចាស់។»

អ្នកលេងផ្សេងទៀតបានសរសេរថា៖

«តុក្កតានៅលើឆាកនោះអាចនឹងដឹងខ្លួនឡើងវិញមែន ប៉ុន្តែបុរសម្នាក់ដែលកំពុងទស្សនាផ្ទាល់នោះ ប្រហែលគាំងស្លាប់បាត់ហើយ»៕

ចង់ដឹងថា សកម្មភាពធ្វើចលនាដង្ហើមរបស់គិលានុបដ្ឋាយិកានោះពិតជាគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]