ភ្នំពេញ៖ តារាសម្តែងដ៏ស្រស់សោភាកញ្ញា ហង្ស ម៉ារីនី ចាប់តាំងពីនាងបង្ហាញមុខគូស្នេហ៍របស់ខ្លួន ឲ្យមហាជនស្គាល់មក នាងបែរជាមានភាពស្ងប់ស្ងាត់នៅក្នុងការងារសិល្បៈបន្តិចម្តងៗ រហូតមកទល់ពេលនេះ អ្នកគាំទ្រមិនដែលឃើញវត្តមានរបស់នាង នៅក្នុង MV ឬខ្សែភាពយន្តផ្សេងៗ ដូចពីមុននោះទេ។

ដោយឡែក ស្រាប់តែព្រឹកមិញនេះ កញ្ញា ហង្ស ម៉ារីនី បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាង បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគូស្នេហ៍ ដោយដៃរបស់អ្នកទាំងពីរមានចងអំបោះ ភ្ជាប់ជាមួយ Caption ថា៖ “អរគុណគ្រប់យ៉ាង ដែលបងតែងតែនៅក្បែរអូន បងតែងតែផ្តល់ភាពកក់ក្តៅឲ្យអូន បងតែងតែបងបង្រៀនអូន ជាពិសេសគឺបងតែងតែ គោរពនូវពាក្យសន្យារបស់បងចំពោះអូន អ្វីដែរសំខាន់គឺអរគុណខ្លាំងបំផុត ដែរបងបានដើរចូលមកក្នុងជីវិតអូន Love & respected my life my everything. ទោះបងមិនមានជាអ្នកមាន មិនសង្ហាខ្លាំង មិនអស្ចារ្យ មិនឡូយឆាយ មិនឆើតឆាយ មិនចេះធ្វើខ្លួនដូចគេ តែអ្វីដែរអូនស្រលាញ់គឺភាពសាមញ្ញរបស់បង ភាពស្លូតបូត សុភាពរាបសារ មិនឆ្មើងឆ្មៃ មិនចេះរករឿងអ្នកណា ចេះគោរពចាស់ទុំ ចេះអោនលំទោន ហើយអ្វីដែរអូនស្រលាញ់បង គឺបងជាបង”។

យ៉ាងណាមិញ ផ្អែកតាម Caption និងសារទាំងនេះរួចមក បានបញ្ជាក់ឲ្យឃើញថា នៅពេលនេះ តារាសម្តែងរូបស្រស់កញ្ញា ហង្ស ម៉ារីនី បានភ្ជាប់ពាក្យជាមួយគូស្នេហ៍របស់នាងរួចហើយ ចាប់តាំងពីថ្ងៃទី ១៦ ខែមេសាមកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា បងស្រីបង្កើតនាង អ្នកនាង ហង្ស ម៉ារីណា ទើបតែរៀបការ កាលពីប៉ុន្មានអាទិត្យមុនតែប៉ុណ្ណោះ ហើយនៅពេលនេះ កញ្ញា ហង្ស ម៉ារីនី ក៏ភ្ជាប់ពាក្យ ជិតនឹងមានជីវិតគ្រួសារ ដូចបងស្រីនាងដែរហើយ៕

រូ​បដែល ហង្ស ម៉ារីនី បង្ហោះ
រូ​បដែល ហង្ស ម៉ារីនី បង្ហោះ
រូ​បដែល ហង្ស ម៉ារីនី បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី