ខេត្តសៀមរាប ៖ ពិធី​ប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ វគ្គ​ផ្តាច់​ព្រ័ត និង​ប្រគល់​ពានរង្វាន់ ជ័យ​លា​ភី នា​ថ្ងៃ​ចន្ទ​០២​កើត ខែ​ពិសាខ ឆ្នាំច នព្វស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ​បរិវេណ​អង្គរវត្ត បន្ទាប់​ពី​ជូន​ដំណើរ​និវត្តន៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដោយ​មាន​វត្តមាន​ចូលរួម​ពី​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក សាយ សំ​អាល់ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ភ្ញៀវ​ជាតិ អន្តជាតិ យ៉ាងច្រើន​កុះករ ចូលរួម ផង​ដែរ​។

បន្ទាប់​ពី​បាន​ធ្វើការ​ប្រកួត​គ្នា​អស់​ជា​ច្រើន​ដំណាក់កាល​រួម​មក បាន​រក​ឃើញ​ជើង​ខ្លាំង ជាប់​ចំណាត់ថ្នាក់​១ ឈ្មោះ សុខ លឹ​ម​ហេង អាយុ​១៩​ឆ្នាំ បាន​ក្លាយជា​ជើងឯក​ស្ដេច​អុកយក្ស​ជំនាន់​ថ្មី ក្រោយ​ផ្ដួល​អតីត​ស្ដេច​អុក​ចាស់​ល្បីឈ្មោះ ឈាវ បូ​រ៉ា ជាប់​ចំណាត់ថ្នាក់​លេខ​២ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ឈ្មោះ ធឹ​ម ឌី​ណា និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ឈ្មោះ ស៊ីវ ស៊ី​ន ។ ហើយ​ការ​ប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នេះ​ជា​ឆ្នាំ​ទី​បី ដែល សុខ លឹ​ម​ហេង បាន​ក្លាយជា​ជើងឯក​ស្ដេច​អុក​យក្ស​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជាមួយនឹង​ទទួល​បាន​ជ័យ​លា​ភី​តំណែង​ជា​ស្ដេច​អុក យុវជន សុខ លឹ​ម​ហេង ទទួល​បាន​ទឹកប្រាក់​ចំនួន​២.៥០០​ដុល្លារ ពី​ការ​ប្រកួត និង​ទទួល​បាន​២០​លាន​រៀល​ការ​ឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​, ១០​លាន​រៀល ពី​អភិបាលខេត្ត​សៀមរាប និង​២​លាន​រៀល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សរុប​៤២​លាន​រៀល ហើយ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ បាន​ទទួល​គ្រឿង​ឥស្សរិយយស​ម្នាក់​ៗ១​ផង​ដែរ​៕

សុខ លឹ​ម​ហេង ជ័យ​លា​ភី​លេខ​១​ប្រកួត​អុកចត្រង្គ​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]