អេស្ប៉ាញ៖ ក្រុម Barcelona បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio De Balaidos ដើម្បីប្រកួតជាមួយក្រុម Celta De Vigo ដោយការប្រកួតបានបញ្ចប់ដោយលទ្ធផល ២-២។ 

ក្នុងការប្រកួតតង់ទី១ នៅនាទីទី៣៦ កីឡាករវ័យក្មេង Ousmane Dembele បានស៊ុតបញ្ចូលទីជួយឲ្យក្រុម Barcelona នាំមុខមុន។ លុះជិតចប់តង់ទីមួយទៅហើយ កីឡាករ Jonny Castro បានស៊ុតបញ្ចូលទីមួយគ្រាប់វិញ ជួយឲ្យក្រុម Celta តាមបានស្មើ ដោយតង់ទីមួយបានបញ្ចប់ទៅក្នុងលទ្ធផល ១-១។

ចូលមកដល់តង់ទីពីរ នៅនាទីទី៦៤ កីឡាករ Paco Alcacer បានស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ធ្វើឲ្យក្រុម Barcelona នាំមុខសារជាថ្មី។ ប៉ុន្តែនៅនាទីទី៨២ កីឡាករ Iago Aspas បានរកគ្រាប់បាល់ជួយឲ្យ Celta តាមស្មើវិញ ធ្វើឲ្យការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធល២ទល់២។

គួរបញ្ជាក់ថា Lionel Messi, Luis Suarez, និង Jordi Alba មិនបានជាប់ឈ្មោះក្នុងជម្រើសដំបូងទេ ដោយសារតែគ្រូបង្វឹកលោក Ernesto Valverde ចង់សម្រាកកីឡាករឆ្នើមមួយចំនួន ដើម្បីទុកកម្លាំងទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Copa Del Rey នៅថ្ងៃទី២២ខែមេសា ពោលគឺចុងសប្តាហ៍នេះ៕

ខាងក្រោមជារូបភាពនិងវីដេអូ Highlight អំពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពខ្លះក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពខ្លះក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]