ភ្នំពេញ៖ នាពេលបច្ចុប្បន្ន តារាចម្រៀងស្រី មាស សុខសោភានៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យដដែល ជាមួយនឹងបទចម្រៀងជាច្រើនបទរបស់នាង។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ទាំង៣ថ្ងៃ គឺតារាស្រីរូបនេះ មានការមមាញឹក ឡើងច្រៀងលើឆាក តាមបណ្តាខេត្តនានា ឥតឈប់តែម្តង។

ជាពិសេស បើក្រឡេកមើល ការតែងខ្លួនរបស់នាង ក៏នៅតែទាន់សម័យ និងស៊ិចស៊ីមិនធម្មតាផងដែរ នៅពេលនាងច្រៀង និងបង្ហាញមុខ មហាជនទាំងឡាយ។

កាលពីប៉ុន្មានថ្ងៃមុននេះ មាស សុខសោភា បានបង្ហោះរូបមួយសន្លឹក ដែលឃើញឡានមួយ បានដាក់ Logo និងសរសេរឈ្មោះពីលើ យ៉ាងឡូយតែម្តង។ ក្នុងនោះដែរ បើតាមគេដឹង គឺរថយន្តជារថយន្តរបស់នាង សម្រាប់ដឹកនាង និងក្រុមរាំ ពេលឡើងឆាកម្តងៗ ហើយមូលហេតុ នៃការបិទអក្សរ និង លើឡានរបស់ខ្លួន បែបនេះ គឺនាងគ្រាន់តែចង់លម្អរថយន្ត មិនមែនចង់បង្អួតថា មានឡានទំនើប ជាកម្មសិទ្ធរបស់នាង អ្វីនោះទេ៕

តោះទៅមើល ការកែច្នៃ និងបិទរូបបែបស្អាតៗ នៅលើឡានរបស់នាងទាំងអស់គ្នា៖

មាស សុុខសោភា
មាស សុុខសោភា
មាស សុុខសោភា
មាស សុុខសោភា
រថយន្តរបស់ មាស សុុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា