បរទេស៖ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យរដ្ឋ Michigan បានធ្វើការស្រាវជ្រាវពីទំនាក់ទំនងរវាងការហាត់ប្រាណ និងសុខភាពផ្លូវចិត្ត។  គេបានរកឃើញថា ការហាត់ប្រាណឲ្យបានយ៉ាងតិចណាស់ ១០នាទីក្នុងមួយសប្តាហ៍ ក៏អាចជួយអ្នកឲ្យមានអារម្មណ៍ប្រសើរជាងមុនបានដែរ។

រូបតំណាង

ចំពោះអ្នកដែលចំណាយពេលហាត់ប្រាណបាន ១៥០ ទៅ ៣០០ នាទី អាចមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងជាងមនុស្សធម្មតា។ ហើយមនុស្សដែលមានទម្ងន់លើសនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេដោយសារការហាត់ប្រាណ។

រូបតំណាង

គ្មានវិធីហាត់ប្រាណណាមួយដែលមានប្រសិទ្ធភាពខ្លាំងជាងគេនោះទេ។ ក៏ប៉ុន្តែវិធីហាត់ប្រាណអាចមានឥទ្ធិពលផ្សេងៗគ្នា ដូចជា ការហាត់ប្រាណបែប យូហ្គាជួយឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ ហើយការរត់ជួយបន្ថយភាពតានតឹងពីខ្លួនអ្នកបាន។

រូបតំណាង

អ្នកចូលរួមក្នុងការស្រាវជ្រាវនេះបានលើកឡើងថា «យើងបានដឹងពីមុនមកហើយថា ការហាត់ប្រាណដើរតួយ៉ាងសំខាន់មួយ ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្ត។ ហើយនេះគឺជាលើកដំបូងបំផុតដែលយើងបានរកឃើញ ថាការហាត់ប្រាណអាចជំនួយសុខភាពផ្លូវចិត្តបាន ហើយថែមទាំងការពារពីជំងឺបាក់ទឹកចិត្តបានទៀតផង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]