បរទេស៖ មនុស្សភាគច្រើនតែងតែមានការព្រួយបារម្មណ៍ បន្ទាប់ពីការដើរលេងពេញមួយថ្ងៃ ហើយរកកន្លែងគេងមិនបាន ដែលវាបង្កជាបញ្ហាសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តច្រើន។ កាលពីពេលថ្មីៗនេះ Timbercraft Tiny Houses ដែលជាក្រុមហ៊ុននៅពីក្រោយម៉ូដែល Retreat និង Ridgewood បានបង្កើតនូវផ្ទះចល័តមួយឈ្មោះថា “Cedar House” ។

ផ្ទះចល័ត

Cedar House ត្រូវបានគេធ្វើឡើងនៅលើរថយន្តមួយដែលមានប្រវែង១០.៦ ម៉ែត្រ ដែលអាចអូសបាន និងជាពិសេសបូកផ្សំទៅនឹងការប្រើប្រាស់ដោយ ថាមពលពន្លឺព្រះអាទិត្យដែលវាអាចភ្ជាប់ទៅនឹងអាគុយថ្មដើម្បីដំណើរការ។ យើងក៏អាចប្រើប្រាស់នូវម៉ាស៊ីនកំដៅ  ម៉ាស៊ីនត្រជាក់ខ្នាតតូចដែលអាចផ្តល់នូវផាសុកភាពទៀតផង។

រូបបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ

ផ្ទះ Cedar House ធ្វើឡើងរួមមានផ្ទះបាយរាងអក្សរ ទូរទឹកកកពេញ ផ្ទះបាយសម្រាប់ញុំាអាហារ ចង្ក្រាន កន្លែងគេង បន្ទប់ទឹក និង មានកន្លែងអង្គុយលេងតូចមួយ។ បន្ទប់ទឹកក៏មានអាងងូតទឹក និង កន្លែងបោកខោអាវផងដែរ។  នៅក្នុងផ្ទះ មានជណ្តើរដែលរួមបញ្ចូលគ្នា និងមានគ្រែពីរដែលធ្វើឱ្យអ្នកគេងបាន ៤នាក់ឯណោះ។ 

ផ្ទះនេះវាមានតម្លៃ ៨៩ ០០០$ ​ដែលវាពិតជាសក្តិសមសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តហើយវាក៏ផ្តល់ភាពងាយស្រួលផងដែរ៕

ទស្សនារូបភាពខ្លះៗនៅខាងក្នុង Cedar House  ក៏ដូចជាវីដេអូទាំងអស់គ្នា៖

ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត
ទិដ្ឋភាពខាងក្នុងផ្ទះចល័ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]