បរទេស៖ ក្នុងរដូវកាលនេះ ក្រុមបិសាចក្រហម Manchester United ហាក់ដូចជាធើ្វពុំសូវបានល្អឡើយ ក្រោយធ្លាក់ចេញពីពានរង្វាន់ផ្សេងៗ ជាពិសេសគឺទើបតែរបូតពាន Premier League ទៅឲ្យក្រុម Man City ថ្មីៗនេះ ខណៈនៅសល់តែ FA Cup មួយគត់ដែលនៅសល់សម្រាប់ប្រជែង។

បរាជ័យទៅលើក្រុមបាតតារាង West Brom បានធើ្វឲ្យរឿងរ៉ាវជាច្រើនបានផ្ទុះឡើង និងមានពាក្យរិះគន់មិនចេះចប់ពីសំណាក់អ្នកគាំទ្រ អំពីទម្រង់លេងរបស់កីឡាករ ជាពិសេសគឺការរៀបទម្រង់លេងរបស់គ្រូបង្វឹកលោក Jose Mourinho។  

Jose Mourinho

ក្នុងរយៈពេល ២រដូវកាលចុងក្រោយនេះ Man Utd បានចំណាយប្រាក់ដល់ទៅ ១៥០លានផោន (២១៥លានដុល្លារអាមេរិក) ដើម្បីទិញកីឡាករល្បីៗជាច្រើនសម្រាប់ពង្រឹងក្រុមក្នុងការដណ្ដើមពានរង្វាន់ផ្សេងៗដែលក្លិបបានប្រកួត ប៉ុន្ដែជាលទ្ធផល ពួកគេនៅតែមិនសូវមានទម្រង់លេងល្អគ្រប់គ្រាន់នៅឡើយនោះទេ។

យោងតាមសារព័ត៌មានអន្ដរជាតិមួយបានបង្ហើបថា កីឡាករទាំង៥នាក់នេះ នឹងអាចជួយឲ្យក្រុមម្ចាស់ពានលីកកំពូលអង់គ្លេស ២០សម័យ ប្រជែងសម្រាប់ដណ្ដើមពានធំៗនៅរដូវកាលក្រោយ ដែលកីឡាករទាំងនោះមានដូចជា៖  

Danny Rose

Danny Rose

Gareth Bale

Gareth Bale

Toby Alderweireld

Toby Alderweireld

Toni Kroos

Toni Kroos

Thiago Alcantara

Thiago Alcantara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]