យោង​​​​ទៅតាម​​ការ​ចេញ​ផ្សាយ​​​របស់​ទស្ស​នាវ​​​ដ្តី​​​ Magazine’s Music  Money Makers  ​ដែល​​ត្រូវ​បាន​ដក​ស្រង់​​​​ដោយកាសែត​​​អង់គ្លេស​​​ The Sun ​ចេញផ្សាយ​​​កាលពីថ្ងៃចន្ទ ​ទី១២ មីនា ​​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ​៖  តារាចម្រៀង​​​​អា​មេ​រិក​​​ថៃល័រ​ ស្វ៊ីហ្វ បាន​​ក្លាយ​ទៅ ជា​តា​រា​ចម្រៀង​​​ដែលរកប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ ​បំផុត​គឺ២២,៥ ​លាន​ផោន ​ដែល​ស្មើ​នឹង​ជាង​​៣៥​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ។

តារា​ចម្រៀង​​វ័យ​២២​ឆ្នាំ​​រូបនេះ ​បាន​ផ្តួល​តារា​​​ចម្រៀង​​​គ្រងតំណែង​​​ជើងឯក​​​​ឡេឌី ហ្គាហ្គា ​​ខណៈ​​ពេលដែល​​តារាចម្រៀង​​អាមេ​រិក​​​​​អាដែលី ធ្លាក់​មក​ដល់​ចំណាត់​ទី១០ ​​ក្នុង​បញ្ជី ។ បន្ទាប់​​ពីតារា​ចម្រៀង​ថៃល័រ ​ស្វ៊ីហ្វ​​តារា​ចម្រៀង​​​រ៉ក់ អៀឡង់ ​​U2 ទទួល​បានចំណាត់​​លេខ២​​ ​រកប្រាក់​​ចំណូល​​បាន​ជាង​៣២​លាន​ដុល្លារ, តារាច​ម្រៀង​​​អាមេ​​រិក​​វ័យ​៤៣​ឆ្នាំ Kenny Chesney រកប្រាក់​​​ចំណូល​បាន​​ជាង​២៩​លាន​ដុ​ល្លារ​នាំមុខ​តារា​ ចម្រៀង​​ឡេឌី ហ្គាហ្គា រកប្រាក់​ចំណូលបាន​២៥​លាន​ដុល្លារ ខណៈ​​ពេល​ដែល​​តារាចម្រៀង​​​អាមេ​រិក​អាដែលី​ធ្លាក់មក​​​ដល់​លេខ​រៀង​​​ទី១០ រកប្រាក់​​​ចំណូល​បាន​ត្រឹម​​តែ​១៣​លាន​ដុល្លារប៉ុណ្ណោះ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]