អង់គ្លេស៖ ក្រុម Manchester City កំពុងតែប្រឈមនឹងការពិន័យមួយចំនួនក្រោយពីធ្វើការទិញកីឡាករខុសនឹងច្បាប់សហព័ន្ធ។

បើតាមរបាយការណ៍របស់សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CAS) ត្រូវបានគេរកឃើញថា ក្លិបជើងឯកក្របខ័ណ្ឌ Premier League ក្រុម Manchester City បានទិញកីឡាករក្រោមអាយុ១៦ឆ្នាំដោយមិនបានធ្វើតាមនីតិវិធីច្បាប់របស់សហព័ន្ធ។

កាលពីខែកក្កដាឆ្នាំ២០១៧ ក្រុម Manchester City បាននាំយកកីឡាករ Benjamin Garre ពីក្រុម Valez របស់ក្របខ័ណ្ឌអាហ្សង់ទីន ដោយកាលនោះកីឡាកររូបនេះមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យការដោះដូរកីឡាករនេះខុសទៅនឹងច្បាប់របស់សហព័ន្ធ។ 

កីឡាករ Benjamin Garre

សហព័ន្ធ CAS បានទំនាក់ទំនងមកកាន់ក្រុម Manchester City ម្តងរួចមកហើយ ប៉ុន្តែសំណុំរឿងនោះត្រូវស្ងប់ស្ងាត់ទៅវិញ។

លុះនៅដើមខែមេសាឆ្នាំ២០១៨ សហព័ន្ធ UEFA បានសើរើសំណុំរឿងនេះឡើងវិញ ហើយ Manchester City អាចនឹងទទួលរងការពិន័យមិនឲ្យទិញកីឡាករថ្មីរហូតដល់១ឆ្នាំឯណោះ ព្រមទាំងត្រូវពិន័យជាទឹកប្រាក់រាប់ម៉ឺនដុល្លារផងដែរ៕

អ្នកគ្រប់គ្រងក្លិប Manchester City
គ្រូបង្វឹកក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]