បរទេស៖ កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ដែលបង្ហាញទម្រង់លេងមិនល្អក្នុងលីក នឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករពេលប៉ះ Spur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ឡើយ។ នេះបើតាមសម្ដីរបស់គ្រូបង្វឹក Jose Mourinho។ 

កីឡាករ Man Utd

ក្រុមដែលមានរហ័ស្សនាមថា បិសាចក្រហម បានបរាជ័យយ៉ាងគួរឲ្យផ្អើលផ្អើលក្នុងទឹកដីរបស់ខ្លួនទៅលើក្រុមបាតតារាង West Brom ដោយលទ្ធផល ១-០ កាលពីថៃ្ងអាទិត្យកន្លងទៅ ដែលធើ្វឲ្យក្រុម Manchester City ឈ្នះពាន Premier League ជាផ្លូវការ។ 

United នឹងត្រូវលេងទល់នឹងក្រុម Bournemouth ក្នុងក្របខណ្ឌ Premier League នាយប់ថៃ្ងពុធ មុននឹងតទល់ Tottenham Hotspur ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី២ របស់អង់គ្លេស។

ក្នុងបទសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន បុរសសញ្ជាតិព័រទុយហ្គាល់ បាននិយាយថា កីឡាករមួយចំនួនដែលលេងកាលពីថៃ្ងអាទិត្យ នឹងមិនមានឈ្មោះពេលប៉ះ Spur នាចុងសប្ដាហ៍នេះឡើយ។

«ទោះកីឡាករថៃ្លប៉ុណ្ណាក៏ដោយ បើលេងមិនកើត នោះនឹងមិនជាប់ជម្រើសដំបូងឡើយ។ ខ្ញុំមិននិយាយលើរឿងតម្លៃ ឫថៃ្លនឿយហត់នោះទេ សំខាន់បើលេងល្អ នឹងបានលេងញឹកញាប់» សម្ដី Mourinho៕  

Mourinho
Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]