ថ្ងៃនេះយើងសូមលើក យកទីកន្លែងលំហែកំសាន្ត ដ៏ស្រស់ស្អាត និងគួឲ្យចាប់អារម្មណ៍ បំផុតនាពេលបច្ចុប្បន្ននេះ សំរាប់គូស្វាមីភរិយាថ្មី ដែលចង់ធ្វើដំណើរ កំសាន្តទៅក្រេបទឹកឃ្មុំ នៅឯក្រៅប្រទេស មានចំនួន៣កន្លែង ដែលជាទីកន្លែងដ៏អស្ចារ្យ មានដូចជា៖

១. Santorini: គឺជាទីកន្លែងកំសាន្ត ដែលស្ថិតនៅក្នុង ប្រទេសអង់គ្លេស។ ពេលវេលាដែលល្អបំផុត សំរាប់ការទៅលេង កំសាន្តនិងក្រេបទឹក ឃ្មុំនៅទីនោះ គឺនៅក្នុងកំឡុង ពេលរដូវក្តៅ។ អ្វីដែលអស្ចារ្យ នៃទីកន្លែងកំសាន្តនោះ គឺមាននូវឆ្នេរ សមុទ្រខ្សាច់ខ្មៅ។

២.Kauai: គឺជាទីកន្លែងកំសាន្ត ដែលស្ថិតនៅជួរកោះ Hawaiian ក្នុងសហរដ្ឋអាមេរិក។ អី្វដែលពិសេស សំរាប់អ្នកដែល ចង់ទៅក្រេបទឹកឃ្មុំ នៅទីនោះគឺមាន វាលស្មៅនិងរក្ខុជាតិ ពណ៌បៃតង ដ៏ធំល្វឹងល្វើយ។

៣.Bora Bora: គឺជាទីកន្លែងកំសាន្ត ដែលស្ថិតនៅទិស ខាងត្បូងនៃមហាសមុទ្រ Pacific ហើយជាកោះមួយដែល មានភាពល្បីល្បាញណាស់ នៅក្នុងប្រទេសបារាំង។ ចណុចពិសេស នៃកន្លែងកំសាន្តនោះ គឺពោពេញទៅដោយ ព្រៃឈើខៀវស្រងាត់ គួបផ្សំនិងជួរភ្នំ ព័ទ្ធជុំវិញថែមទៀតផង។

ប្រសិនបើប្រិយមិត្តចង់ធ្វើ ដំណើរកំសាន្ត ទៅកាន់ក្រៅប្រទេសនោះ គឺទីកន្លែងខាងលើនេះ ល្អបំផុតសំរាប់ អ្នកដែលចង់ក្រេបទឹកឃ្មុំ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទីកន្លែងកំសាន្ត ទាំងបីនេះ?

សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]