ហ្វីលីពីន៖ រូបភាពរៀបការប៉ុន្មានសន្លឹក ដែលបង្ហាញពីស្នេហាស្មោះស្មោះរវាងប្តីប្រពន្ធថ្មីថ្មោងមួយគូ កំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសហ្វីលីពីនយ៉ាងខ្លាំងតែម្តង។

អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao

អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao បានរៀបការជាមួយគ្នានៅក្នុងព្រះវិហារ Tigao ដែលមានទីតាំងនៅលើកោះ Mindanao នាប្រទេសហ្វីលីពីន កាលពីខែមុននេះ។

អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao

ថ្ងៃដ៏ពិសេស និងមិនអាចបំភ្លេចបានរបស់ពួកគេ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបភាពរបស់ពូកគេត្រូវបានបង្ហោះ ដោយម្ចាស់គណនីបណ្តាញសង្គមមួយឈ្មោះថា Thania Tiffany កាលពីថ្ងៃទី ១២ មីនា ដែលវារម្លងតែ២-៣ថ្ងៃ បន្ទាប់ពីថ្ងៃមង្គលនោះតែប៉ុណ្ណោះ។

អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao

បើយើងប្រឡេកទៅមើលការរៀបចំកម្មវិធីរបស់គេវិញ ពិតជាស្រស់ស្អាតខ្លាំងជាមួយការតុបតែងផ្កាចម្រុះពណ៌ មានទាំងក្រហម ស ផ្កាឈូក និងបៃតង។ ទោះជាយ៉ាងណា វានៅតែពិសេសចាញ់ស្នេហាដ៏ស្មោះស្ម័គ្ររបស់ Tac-an និង Lumanao នៅឡើយទេ។

ជាក់ស្តែង កូនក្រមុំ Tac-an គឺជានារីតឿមួយរូប។ ចំណែកឯកូនកម្លោះវិញ ជាបុរសដែលមានកាយសម្បទានធម្មតា។ ដូច្នេះ ពួកគេមើលទៅខុសគ្នាឆ្ងាយមែនទែន។

អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao ក្នុងពិធីមង្គល

ទោះជាយ៉ាងណា ក្តីស្រលាញ់ចេញពីចិត្តរបស់ពួកគេ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ត ក៏ដូចជាជំរុញឲ្យមានការគិតជាវិជ្ជមាន ដើម្បីទទួលយកនរណាម្នាក់ ដោយមិនគិតទៅលើរូបរាងខាងក្រៅផងដែរ ព្រោះភាពស្រស់ស្អាតទាំងនោះ នឹងចាកចេញពីយើងបន្តិចម្តងៗ ទៅតាមពេលវេលា ហើយបុគ្គលិកលក្ខណៈ និងចរិយាសម្បត្តិល្អទៅវិញទេ ដែលនឹងនៅជាមួយយើងអស់មួយជីវិត។

អ្នកនាង Dallaine Mae Tac-an ក្នុងថ្ងៃរៀបការ

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិវិជ្ជមាន និងអបអរសាទរដល់គូស្នេហ៍មួយគូនេះផងដែរ៕

នេះពិតជារឿងដ៏គួរឲ្យរំភើបចិត្តខ្លាំងណាស់! សូមចូលរួមអបអរសាទរដល់គូស្នេហ៍ទាំងពីរនេះផង!

អ្នកនាង Dallaine Mae Tac-an ក្នុងថ្ងៃរៀបការ
អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao
អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao
អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao
អ្នកនាង Dallaine Mae Tac-an និងលោក Felomino Lumanao
អ្នកនាង Dallaine Mae Tac-an
លោក Felomino Lumanao ក្នុងថ្ងៃរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]