ចិន៖ មុនពេលក្លាយខ្លួនជាបុរសសាច់ដុំដូចជាសព្វថ្ងៃនេះ លោក Zhang Shuai ដែលជានិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យា Heilongjiang ក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ធ្លាប់ជាបុរសធាត់ម្នាក់ ដែលមានក្បាលពុះញ៉ុកខ្លាញ់តែម្តង។

លោក Zhang Shuai ពេលមានក្បាលពោះញ៉ុកខ្លាញ់

យោងទៅតាមសារព័ត៌មាន China Daily បានឲ្យដឹងថា និស្សិតវ័យ២២ឆ្នាំ ដែលមានការងារក្រៅម៉ោងជាគ្រូបង្វឹកកាយសម្បទានរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពី២ឆ្នាំមុន ដែលបានធ្វើឲ្យលោកឡើងទម្ងន់រហូតដល់ទៅ ៤០គីឡូក្រាម នៅក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ។

ការឡើងគីឡូយ៉ាងសន្ធឹកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងនៅលើលោក Zhang ព្រោះកាលពីមុន លោកគឺជាកីឡាករបាល់បោះដ៏ល្បីល្បាញប្រចាំសាលារបស់លោកតែម្តង។

លោកក៏បានសម្រេចចិត្ត ធ្វើលំហាត់ប្រាណ និងតមអាហារ

ចុងក្រោយ លោកក៏បានសម្រេចចិត្ត ជាមួយការតាំងចិត្តខ្ពស់ ក្នុងការធ្វើលំហាត់ប្រាណ និងតមអាហារ ដើម្បីឲ្យរូបរាងរបស់លោកប្រសើរឡើងវិញ។

ត្រឹមតែកន្លះឆ្នាំបន្ទាប់ពីលោកបានចាប់ផ្តើមហាត់ប្រាណនោះ លោកក៏បានសម្រេចក្តីស្រម៉ៃ ជាមួយរូបរាងដ៏ល្អឥតខ្ចោះ ព្រោះលោកបានស្រករហូតដល់ទៅ៣០គីឡូក្រាមឯណោះ។

លើសពីនេះទៅទៀត លោកក៏បានក្លាយជាកីឡាករកាយសម្ព័ន្ធ រហូតបានឈ្នះក្នុងការប្រកួតថ្នាក់ខេត្តផងដែរ។

លោកបានស្រករហូតដល់ទៅ៣០គីឡូក្រាម

លោក Zhang ផ្ទាល់បាននិយាយថា៖

«ជាក់ស្តែង ការប្រឹងប្រែងមួយនេះ ធ្វើឲ្យខ្ញុំឈានដល់គោលដៅមួយ ដែលមិនត្រឹមតែស្រកទម្ងន់តែប៉ុណ្ណឹងទេ។ ខ្ញុំបានផ្លាស់ប្តូររបបអាហារដែលមិនល្អសម្រាប់សុខភាព ហើយរូបរាងខាងក្រៅរបស់ខ្ញុំក៏កាន់តែប្រសើរឡើងថែមទៀតផងដែរ។»
លោកបានក្លាយជាកីឡាករកាយសម្ព័ន្ធ រហូតឈ្នះការប្រកួត

ការតស៊ូប្រឹងប្រែងរហូតឈានដល់ក្តីស្រមៃរបស់លោក Zhang បានចូលរួមជម្រុញទឹកចិត្តគ្រប់គ្នាឲ្យតស៊ូ ប្រឹងប្រែង ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន៕

លោក Zhang ជម្រុញការតស៊ូ ប្រឹងប្រែង ដើម្បីសម្រេចក្តីស្រមៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]