ឆ្កែជាសត្វមួយដែលមានភាពវ័យឆ្លាត មិនចាញ់សត្វឯទៀតឡើយ ដោយវាអាចធ្វើតាម និងស្តាប់បង្គាប់ម្ចាស់របស់វា បានយ៉ាងល្អ។ យ៉ាងណាមិញ ក្រុម SPCA ត្រូវបានគេស្គាល់ថា ជាក្រុម ជួយសង្គ្រោះ និង ជួយទំនុកបំរុងដល់សត្វ បានបើកវគ្គបង្វឹក ដល់សត្វឆ្កែរបស់ពួកគេ។

នៅក្នុងវីដេអូខាងក្រោមនេះ បានបង្ហាញពីការបង្ហាត់ដល់សត្វឆ្កែ អោយវាចេះបើកបរឡាន ដែលស្តាប់ទៅមិនអាចទៅរួចទេ តែទោះជាយ៉ាងណា ក្រុមបង្វឹករបស់ប្រទេស ញូហ្សេឡែន (SPCA) មួយនេះ បានព្យាយាមយ៉ាងខ្លាំង ដើម្បីអោយរឿងនេះអាចទៅរួច ទោះបីជាពួកគេជួបការលំបាក និង ហត់នឿយ យ៉ាងណានោះ។ បើចង់ដឹងថាពួកវាត្រូវបានគេបង្ហាត់យ៉ាងដូចម្តេចខ្លះនោះ សូមទស្សនានូវវីដេអូខាងក្រោម ទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]