ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីអតីតហ្វេ្រសស៊ីប៊យ ឆ្នាំ២០០៦ ថៃ នរៈពិទូ ត្រូវបានសមត្ថកិច្ច ចាប់បាន ពាក់ព័ន្ធនឹងរឿង គ្រឿងញៀន នៅខេត្តបាត់ដំបង។ ប៉ុន្តែពេលនេះ រូបលោក បានរួចផុតទោស និងបង្ហាញមុខជាសាធារណៈ ជាធម្មតាហើយ។

ក្នុងពេលបច្ចុប្បន្ននេះ រូបលោក មិនបានចូលប្រឡូកក្នុងវិស័យសិល្បៈដូចកាលពីមុននោះឡើយ បើទោះបី សម្រស់លោក នៅតែសង្ហាក៏ដោយ។ ដោយក្នុងនោះ លោក ពិទូ បានដើរតាម និងធ្វើការ​ក្នុងជួររដ្ឋាភិបាល ជាមួយនឹង លោកឪពុកលោក ជាប្រចាំ ដើម្បីសិក្សា និងចាប់យកចំណេះដឹងថ្មី នៅក្នុងការងារមួយនេះ។

ជាពិសេស នៅពេលឃើញកូនប្រុស ចេះកែខ្លួន និងដើរតាមឪពុកបែបនេះ លោក ថៃនរៈ សត្យា បានបង្ហាញទឹកចិត្តសប្បាយរីករាយ នៅពេលកូនដើរតាមគន្លងធម៌ជាថ្មី ហើយមិនតែប៉ុណ្ណោះ លោក ក៏តែងបង្ហោះរូប កូនប្រុសសំណព្វចិត្ត សឹងតែគ្រប់ពេលតែម្តង៕  

ថៃ នរៈពិទូ
ថៃ នរៈពិទូ
ថៃ នរៈពិទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]