ភ្នំពេញ៖ ថ្ងៃស្អែកនេះ គឺពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានមកដល់ហើយ បងប្អូនប្រជាពលរដ្ឋខ្មែរ បានរៀបចំផ្ទះសម្បែង ដើម្បីទទួលទេវតាឆ្នាំថ្មី ជាពិសេស នឹងបានជួបជុំកូនចៅ ជិតឆ្ងាយ ទៀតផង។

ដោយឡែក ងាកមកចាប់អារម្មណ៍ តារាទាំង៣ ដួងនេះវិញ បែរជាមិនអាច ញញឹមទទួលទេវតាឆ្នាំថ្មី យ៉ាងសប្បាយរីករាយ ដូចអ្នករាល់គ្នាឡើយ។

ព្រោះតែពួកគាត់បាន បាត់បង់សមាជិក ក្នុងគ្រួសារ ដែលជា កូនស្រី ជាបងប្រុស នឹងជាឪពុក យ៉ាងឆាប់រហ័ស គឺកៀកនឹងថ្ងៃចូលឆ្នាំនេះតែម្ដង។

ក្នុងនោះរួមមាន អ្នកនាង ស៊ុន ណារីម៉ូនីកា បានបាត់បង់ កូនស្រីជាទីស្រលាញ់ កាលពី២ថ្ងៃមុននេះ ក្នុងវ័យត្រឹមតែ១៧ឆ្នាំ ដោយសារមានជំងឺទឹកដក់ក្នុងខួរក្បាល មិនអាចសង្គ្រោះបាន ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់។

មិនខុសពី អ្នកនាង បងប្រុសតែម្នាក់របស់ លោក ពូកុយ ដែលជាកំពូលតារាកំប្លែងជើងចាស់ ក៏ទើបតែ ទទួលមរណភាព កាលពីព្រឹកមិញនេះដែរ ធ្វើឲ្យទស្សនិកជន តក់ស្លុតជាខ្លាំង ។

លើសពីនេះ តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅ ឌីជេក្ដិប ក៏ជួបទុក្ខធំ  មិនស្ទើរដែរ ព្រោះតែមុននេះ មិនប៉ុន្មានម៉ោង លោកប៉ា របស់លោក បានចាកឆ្ងាយ ពីកូនប្រុសស្រី ក្នុងវ័យជរា ព្រោះតែមានជំងឺឈឺធ្ងន់។

នេះជាដំណឹងដ៏សែន អាក្រក់សម្រាប់តារាទាំង៣ ដែលត្រូវជួបទុក្ខធំ មិននឹកស្មានដល់ទាល់តែសោះ៕

ស៊ុន ណារីម៉ូនីកា
នាយ កុយ
ចាន់ សំណាង (ឌីជចេ ក្ដិប)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប